Standard Chartered ព្យាករណ៍ថា GDPវៀតណាមអាចទទួលបាន៦,៩%
28/01/2016 08:33
(VOVworld)-យោងតាមរបាយការណ៍ស្រាវជ្រាវសកលរបស់ធនាគារ Standard Chartered ដោយបានព្យាកណ៍ថា កំណើន GDP

(VOVworld)-យោងតាមរបាយការណ៍ស្រាវជ្រាវសកលរបស់ធនាគារ Standard Chartered ដោយបានព្យាកណ៍ថា កំណើន GDP របស់វៀតណាមក្នុងឆ្នាំ ២០១៦ គឺ៦,៩%។ ការព្យាករណ៍នេះគឺផ្អែកទៅលើវិស័យចំនួន២ដែលកំពុងមាន កំណើន ល្អរបស់វៀតណាម នោះគឺផលិតកម្មនិងការសាងសង់ ក្នុងកាលៈទេសៈដែល ការ វិនិយោគផ្ទាល់ពីបរទេស(FDI)បន្តទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ លោក Nirukt Sapru អគ្គនាយកធនាគារ Standard Chartered វៀតណាមបាន ឲ្យដឹងថា ក្នុងឆ្នាំ២០១៦ វៀតណាមអាចក្លាយទៅជាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍លឿនទី២នៅ ទ្វីបអាស៊ី ពោលគឺនៅក្រោយប្រទេសឥណ្ឌា។ លើសពីនេះ ទៅទៀត វៀតណាម ក៏ត្រូវបានវាយតម្លៃថាជាខឿនសេដ្ឋកិច្ចមួយក្នុងចំណោម ខឿនសេដ្ឋកិច្ចដែល មានឱកាសវិនិយោគល្អក្នុងកាលៈទេសៈដែលសេដ្ឋកិច្ច សកលមិនសូវមានភាពភ្លឺ ស្វាងប៉ុន្មាននោះ៕
Related






