ស្ថានភាពស៊ីរីបន្តអស្ថិរភាព
30/10/2012 08:15
(VOVworld)-តាមបណ្តាមធ្យោបាយឃោសនាស៊ីរីថា រដ្ឋធានី Damascus របស់ប្រទេសនេះនាថ្ងៃទី២៩តុលា ត្រូវបានកក្រើកការវាយប្រហារដោយរថយន្តដោយ ពួកភេរវជន បណ្តាលឡើងធ្វើឲ្យមនុស្សយ៉ាងតិចបំផុត១០នាក់ស្លាប់

ស្ថានភាពស៊ីរីបន្តអស្ថិរភាព (រូបថតៈ Internet) (VOVworld)-តាមបណ្តាមធ្យោបាយឃោសនាស៊ីរីថា រដ្ឋធានី Damascus របស់ ប្រទេសនេះនាថ្ងៃទី២៩តុលាត្រូវបានកក្រើកការវាយប្រហារដោយរថយន្តដោយ ពួកភេរវជនបណ្តាលឡើងធ្វើឲ្យមនុស្សយ៉ាងតិចបំផុត១០នាក់ស្លាប់និង៤០នាក់ ផ្សេងទៀតរងរបួស។ ការវាយប្រហាពោលខាងលើនេះជាភ័ស្តុតាង១ទៀតសឲ្យ ឃើញថា ការរំលោភយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀង ឈប់បាញ់រវាងភាគីនានា នៅស៊ីរីក្នុងរយៈពេល៤ថ្ងៃ ក្នុងឱកាសទិវាបុណ្យអ៊ីស្លាម Eid al-Adha។ ពិធីបុណ្យ បានបញ្ចប់នាថ្ងៃទី ២៩តុលា ប៉ុន្តែកិច្ចព្រមព្រៀងឈប់បាញ់ តាមការផ្តើមគំនិត របស់បេសកជនពិសេសរួមអ.ស.បនិងសម្ព័ន្ធ អ៉ារ៉ាប់(AL)Lakhdar Brahimi ត្រូវ ទទួលបរាជ័យត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីមានសុពលភាពនាថ្ងៃទី២៦តុលា៕
Related






