ស្ថានទូតវៀតណាមប្រចាំនៅអ៊ូស្ត្រាលីនិងនូវែនហ្សេឡង់រៀបចំពិធីជួបមុខក្នុងឱកាសបុណ្យតេតប្រពៃណី ២០១៣
06/02/2013 07:40
(VOVworld) – ក្នុងឱកាសបុណ្យេតេតម្សាញ់សំរិទឆ្នាំ ២០១៣ នាថ្ងៃទី ៥ គុម្ភៈ អគ្គស្ថានកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Perth (ភាគខាងលិចអ៊ូស្ត្រាលី) បានរៀបចំជំនួបមុខជាមួយសហគមន៍ ជនវៀតណាមនិងនិសិ្សតដែលកំពុងរៀនរសូត្រនិងធ្វើការនៅអ៊ូស្ត្រាលី។

(VOVworld) – ក្នុងឱកាសបុណ្យេតេតម្សាញ់សំរិទឆ្នាំ ២០១៣ នាថ្ងៃទី ៥ គុម្ភៈ អគ្គស្ថាន កុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Perth (ភាគខាងលិចអ៊ូស្ត្រាលី) បានរៀបចំជំនួបមុខ ជាមួយសហគមន៍ជនវៀតណាមនិងនិសិ្សតដែលកំពុងរៀនរសូត្រនិងធ្វើការនៅអ៊ូស្ត្រា លី។ ក្នុងពិធីជួបមុខ អគ្គកុងស៊ុលវៀតណាម លោក Le Viet Duyen បានសង្កត់ធ្ងន់ទៅ លើរាល់ការខំប្រឹងប្រែងនិងសមិទ្ធិ ដែលវៀតណាមទទួលបានលើគ្រប់វិស័យ។ ទន្ទឹម នឹងនោះ លោក Le Viet Duyen ក៏បានអំពាវនាវឲ្យជនវៀតណាមនៅអ៊ូស្ត្រាលីរួមដៃ កសាងសេចក្តីរដ្ឋធម្មនុញ្ញវៀតណាមថ្មីទំនើបមួយ សមស្របនឹងស្ថានភាពនាបច្ចុប្បន្ន។ក៏ក្នុងឱកាសនេះដែរស្ថានទូតវៀតណាមប្រចាំនៅនូវែលហ្សេឡង់បានរៀបចំពិធីជួបមុខ នាដើមនិទាឃរដូវ។ ក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅនូវែលហ្សេឡង់ លោក Nguyen Hong Cuong បានសង្កត់ធ្ងន់ថា៖ គោលនយោបាយមុនក៏ដូចជាក្រោយ របស់បក្សនិងរដ្ឋជានិច្ចកាលចាត់ទុកថា៖ជនវៀតណាមនៅឯបរទេសគឺជាផ្នែកមួយមិន អាច់កាត់ផ្តាច់របស់សហគមន៍បណ្ដាជនជាតិវៀតណាម។ ឯកអគ្គរដ្ឋទូត Nguyen Hong Cuong មានគោលបំណងថា៖ ជនវៀតណាមនៅនូវែលហ្សេឡង់បន្តសាមគ្គីភាពនិងជួយ ឧបត្ថម្ភគ្នាទៅវិញទៅមក តទៅទៀត៕ ក៏ក្នុងឱកាសនេះដែរស្ថានទូតវៀតណាមប្រចាំនៅនូវែលហ្សេឡង់បានរៀបចំពិធីជួបមុខនាដើម និទាឃរដូវ។ (Image: Internet)
Related





