VOV WorldVOV World
ស្ថាប័នតំណាងវិទ្យុសម្លេងវៀតណាមប្រចាំវាលទំនាបទន្លេCuuLong រំលឹកខួបលើកទី១៥នៃទិវាបង្កើត
06/12/2013 10:42
(VOVworld)-ថ្លែងមតិក្នុងពិធីរំលឹកខួបលើកទី១៥នៃ ទិវាបង្កើតស្ថាប័នតំណាងវិទ្យុ សម្លេងវៀតណាមប្រ ចាំតំបន់វាលទំនាបទន្លេ Cuu Long
ស្ថាប័នតំណាងវិទ្យុសម្លេងវៀតណាមប្រចាំវាលទំនាបទន្លេCuuLong រំលឹកខួបលើកទី១៥នៃទិវាបង្កើត
(VOVworld)-ថ្លែងមតិក្នុងពិធីរំលឹកខួបលើកទី១៥នៃទិវាបង្កើតស្ថាប័នតំណាងវិទ្យុ សម្លេងវៀតណាមប្រចាំតំបន់វាលទំនាបទន្លេ Cuu Long ដែលប្រារព្វឡើង នៅ ទីក្រុង Can Tho នាព្រឹកថ្ងៃទី៦ធ្នូ​លោក Nguyen Dang Tien អគ្គនាយក​វិទ្យុ សម្លេងវៀតណាម បានវាយតម្លៃខ្ពស់ចំពោះរាល់ស្នាដៃដែលកម្មាភិបាល​ អ្នកយក ព័ត៌មានកម្មករនិយោជិកទាំងអស់របស់ស្ថាប័នតំណាងវិទ្យុសម្លេងវៀតណាម ប្រចាំនៅវាលទំនាបទន្លេ Cuu Long ទទួលបាននាពេលកន្លងទៅ។ លោក Nguyen Dang Tien បានបញ្ជា ណែនាំឲ្យស្ថាប័ននេះ ខំប្រឹងប្រែងផ្លាស់ប្តូរថ្មីដើម្បីផ្តល់ ព័ត៌មានលើសាព័ត៌មានគ្រប់ប្រភេទ​​ ក្នុងនោះ លើកំពស់ជាពិសេសគុណភាពនៃ បណ្តាកម្មវិធីផ្សាយសម្លេងជាភាសាខ្មែរ។ លោក Nguyen Van Tien សង្កត់ធ្ងន់ថា៖ អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Nguyen Dang Tien (រូបថតៈ vov.vn)         “ស្ថាប័នតំណាងនៃវិទ្យុសម្លេងវៀតណាមប្រចាំវាលទំនាបទន្លេCuu Long ត្រូវធ្វើឲ្យល្អជាងទៀតតួនាទីតំណាងរបស់ខ្លួនក្នុងតំបន់​ កសាងទំនាក់ទំនងជិត ស្និទ្ធជាមួយខេត្ត ទីក្រុងនានា និងបណ្តាវិទ្យុសម្លេងមជ្ឈឹមមានទីតាំងលើតំបន់ ​Nam Bo ខាងលិច”។         ក្នុងឱកាសនេះដែរ លោក Nguyen Dang Tien អគ្គនាយកវិទ្យុសម្លេង វៀតណាមបានប្រគល់គ្រឿងឥស្សរិយ៌យសពលកម្មថ្នាក់ទី១ជូនការិយាល័យភាសា ខ្មែរនិងគ្រឿងឥស្សរិយ៌យសពលកម្ម ថ្នាក់ទី២សម្រាប់សមូហភាពស្ថាប័នតំណាង តំបន់វាលទំនាបទន្លេ Cuu Long ផងដែរ៕

More