ស្ថិរភាពតំលៃមុខទំនិញបំរើបុណ្យតេតប្រពៃណីឆ្នាំមមីឆស័ក
02/01/2014 09:18
Vovworld-ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា កម្មវិធីស្ថិរភាពតំលៃក្នុងឱកាសបុណ្យតេតប្រពៃណីឆ្នាំមមីឆស័ក២០១៤មានចំណុចថ្មីជាច្រើន។

ស្ថិរភាពតំលៃមុខទំនិញបំរើបុណ្យតេតប្រពៃណីឆ្នាំមមីឆស័ក (cafef.vn) Vovworld-ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា កម្មវិធីស្ថិរ ភាពតំលៃក្នុងឱកាសបុណ្យតេតប្រពៃណីឆ្នាំមមីឆស័ក២០១៤មានចំណុចថ្មីជា ច្រើន។ ឆ្នាំនេះកម្មវិធីនឹងជួយឧបត្ថម្ភសំរាប់មុខសញ្ញាចំនួន៣គឺអ្នកផលិត អ្នក ចែកចាយនិងអង្គភាពអាជីវកម្មដឹកជញ្ជូន។ រួមជាមួយនោះ បណ្ដាកន្លែងលក់ ទំនិញស្ថិរភាពតំលៃមិនត្រឹមតែបំរើមុននិងក្នុងបុណ្យតេតប៉ុណ្ណោះទេ ថែមទាំង អូសបន្លាយដល់ក្រោយបុណ្យតេតទៀតផងដើម្បីធានាស្ថិរភាពតំលៃចីរភាព។ លោក Chu Xuan Kien អគ្គនាយករងអគ្គក្រុមហ៊ុនពាណិជ្ជកម្មហាណូយ (Hapro) អង្គភាពមួយក្នុងចំណោមអង្គភាពសន្យាអនុវត្តការដាក់លក់ទំនិញចល័តរាប់រយ នៅដំបន់ជាយក្រុងហាណូយក្នុងឱកាសបុណ្យតេតឆ្នាំមមីឆស័កបានឲ្យដឹងថា៖ “អគ្គក្រុមហ៊ុនត្រូវបានគណៈកម្មាធិការប្រជាជនទីក្រុងជួយឧបត្ថម្ភចំនួន ទុនប្រមាណ១២៦ពាន់លានដុងដើម្បីត្រៀមរៀបចំសំរាប់កម្មវិធីស្ថិរភាពតំលៃ នៃមុខទំនិញចាំបាច់ចំនួន៧។ ដល់ឥឡូវនេះយើងខ្ញុំបានត្រៀមរៀបចំទំនិញ ស្ថិរភាពតំលៃបានប្រមាណ២សែនលានដុង។ ក្រៅពីនោះបរិមាណទំនិញបំរើក្នុង បុណ្យតេតជាង១លានលានដុងបានត្រៀមរៀបចំរួចរាល់៕”
Related





