ដាណឺម៉ាកបន្តផ្តល់ប្រាក់ចំនួន ១៨ ពាន់លានដុងសំរាប់គំរោងការណ៍អភិវឌ្ឍន៍ផ្នែកកសិកម្មនៅខេត្ត Dak Lak
11/01/2013 10:41
(VOVworld) - នាថ្ងៃទី ១១ មករា ថ្នាក់ដឹកនាំខេត្ត Dak Lak នៅតំបន់ Tay Nguyen វៀតណាម បានជួបធ្វើការជាមួយកម្មាភិបាលរបស់ស្ថានទូតដាណឺម៉ាក ប្រចាំនៅវៀតណាម អំពីប្រសិទ្ធភាពប្រើប្រាស់ប្រភពទុនឧបត្ថម្ភលើវិស័យ កសិកម្មជនបទ ដែលរដ្ឋាភិបាលដាណឺម៉ាកផ្តល់ជំនួយ នាឆ្នាំ ២០១២។

(VOVworld) - នាថ្ងៃទី ១១ មករា ថ្នាក់ដឹកនាំខេត្ត Dak Lak នៅតំបន់ Tay Nguyen វៀតណាម បានជួបធ្វើការជាមួយកម្មាភិបាលរបស់ស្ថានទូតដាណឺម៉ាកប្រចាំ នៅវៀតណាម អំពីប្រសិទ្ធភាពប្រើប្រាស់ប្រភពទុនឧបត្ថម្ភលើវិស័យកសិកម្ម ជនបទ ដែលរដ្ឋាភិបាលដាណឺម៉ាកផ្តល់ជំនួយ នាឆ្នាំ ២០១២។ រដ្ឋាភិបាល ដាណឺម៉ាកបន្តផ្តល់ប្រាក់ចំនួន ១៨ ពាន់លានដុង សំរាប់គំរោងការណ៍ ពោល ខាងលើ នាឆ្នាំ ២០១៣។ ក្នុងរយៈ ពេលឆ្នាំកន្លងមក មនុស្សចំនួន ១៦ ពាន់នាក់ ក្នុងនោះ ជនរួមជាតិភាគតិចចំនួន ១១ ពាន់នាក់ ទទួលបានផលពីបណ្ដាស កម្មភាពនៃគំរោងការណ៍នេះ។ ថ្លែងមតិក្នុង ជំនួបធ្វើការ ទីប្រឹក្សានយោបាយ របស់ស្ថានទូតដាណឺម៉ាក ប្រចាំនៅវៀតណាម លោកស្រី Vanessa Vega Saenz បានវាយតំលៃថា៖ “ស្ថានទូតដាណឺម៉ាប្រចាំនៅវៀតណាមវាយតំលៃខ្ពស់ចំបោះការខំប្រឹងប្រែង របស់ផ្នែកកសិកម្មខេត្ត Dak Lak ក្នុងការលើកកំពស់សមត្ថភាពគ្រប់គ្រង ។ យើងខ្ញុំសាប្បាយរីរាយ ដោយសារ គំរោងការណ៍នេះបានរួមចំណែកដ៍សែន សំខាន់ក្នុងដំណើរអភិវឌ្ឍន៍ផ្នែកកសិកម្មនៅខេត្ត Dak Lak។ តាមរយៈនោះ លើក កំពស់ជីវភាពរស់នៅរបស់ប្រជាជន។ យើងខ្ញុំក៏បានស្នើឲ្យថ្នាក់ដឹកនាំខេត្ត Dak Lak ត្រូវបង្កើនការងារឃោសនា ដើម្បីអនុវត្តល្អកម្មវិធីកែលំអរកសិកម្មនៅខេត្ត”៕
Related





