Tehran ប្រកាសខ្លឹមសារក្នុងការចរចារជាបន្តជាមួយក្រុម P5+1
17/02/2014 10:57
(VOVworld) – នាថ្ងៃទី ១៦ កុម្ភៈ អ្នកចរចារអ៊ីរ៉ង់ លោក Hamid Beedinejad បានប្រកាសថា៖ បណ្ដាការចរចារនា ពេលខាងមុខរវាង Tehran និងក្រុម P5+1 នឹងប្រមូលផ្តុំទៅលើ ម៉ាស៊ីនចំរាញ់ទំនើបនិងនិងម៉ាស៊ីនរ៉ែអទ័រនុយក្លេអ៊ែរ Arak ដែលកំពុងកសាង។

ម៉ាស៊ីនរ៉ែអទ័រនុយក្លេអ៊ែរ Arak (Image: Vietnam+) (VOVworld) – នាថ្ងៃទី ១៦ កុម្ភៈ អ្នកចរចារអ៊ីរ៉ង់ លោក Hamid Beedinejad បានប្រកាស ថា៖ បណ្ដាការចរចារនាពេលខាងមុខរវាង Tehran និងក្រុម P5+1 នឹងប្រមូលផ្តុំទៅលើ ម៉ាស៊ីនចំរាញ់ទំនើបនិងនិងម៉ាស៊ីនរ៉ែអទ័រនុយក្លេអ៊ែរ Arak ដែលកំពុងកសាង។ លោក Hamid Beedinejad បានអះអាងថា៖ អ៊ីរ៉ង់នៅ រក្សាសិទ្ធិប្រើប្រាស់ម៉ាស៊ីនចំរាញ់សារធាតុ នាបច្ចុប្បន្ន។ ប៉ុន្តែ លោក Hamid Beedinejad ក៏បានឲ្យដឹងថែមទៀតថា៖ អ៊ីរ៉ង់ត្រៀមខ្លួន ជាស្រេច ពិនិត្យមើលបណ្ដាការផ្តើមគំនិតសំដៅបន្ធូស្រាលការព្រួយបារម្មណ៍របស់ លោក ខាងលិចអំពីការផលិតគ្រប់បែកនុយក្លេអ៊ែរ។ អ៊ីរ៉ង់នឹងចាប់ផ្តើមការចរចារអំពី បញ្ហានុយក្លេអ៊ែរជាមួយក្រុម P5+1 ឡើងវិញ នាថ្ងៃទី ១៨ កុម្ភៈ ខាងមុខ នៅទីក្រុង Vienne របស់ អ៊ូស្ត្រីស សំដៅទទួលបានកិច្ចព្រមព្រៀងលើគ្រប់វិស័យអំពីកម្មវិធីនុយ ក្លេអ៊េររបស់ Tehran៕
Related






