VOV WorldVOV World
តេអេរ៉ង់ចោទប្រកាន់អារ៉ាប់ប៊ីសាអូឌីតធ្វើការវាយប្រហារតាមជើងអាកាសទៅលើស្ថានទូតអ៊ីរ៉ង់ប្រចាំនៅយេម៉ែន
08/01/2016 06:51
(VOVworld) - ក្រសួងការបរទេសអ៊ីរ៉ង់ នាថ្ងៃទី៧ មករា បានចោទប្រកាន់យន្តហោះរបស់អារ៉ាប់ប៊ីសាអូឌីត មានចេតនាវាយប្រហារទៅលើស្ថានទូតប្រទេសនេះ ប្រចាំនៅរដ្ឋធានី Sanaa របស់យេម៉ែន បណ្ដាលឲ្យ បុគ្គលិកនៅស្ថានទូតរងរបួស។
តេអេរ៉ង់ចោទប្រកាន់អារ៉ាប់ប៊ីសាអូឌីតធ្វើការវាយប្រហារតាមជើងអាកាសទៅលើស្ថានទូតអ៊ីរ៉ង់ប្រចាំនៅយេម៉ែន
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Javad Zarif  សំណូមពរឲ្យអារ៉ាប់ប៊ីសាអូឌីតបញ្ឈប់ សកម្មភាពប្រឈមមុខជាមួយអ៊ីរ៉ង់ (រូបថត៖AFP/TTXVN) (VOVworld) - ក្រសួងការបរទេសអ៊ីរ៉ង់ នាថ្ងៃទី៧ មករា បានចោទប្រកាន់យន្តហោះ របស់អារ៉ាប់ប៊ីសាអូឌីតមានចេតនាវាយប្រហារទៅលើស្ថានទូតប្រទេសនេះប្រចាំ នៅ រដ្ឋធានី Sanaa របស់យេម៉ែន បណ្ដាលឲ្យបុគ្គលិកនៅស្ថានទូតរងរបួស។បំរ៉ែ បំរួល នេះប្រព្រឹត្តទៅក្នុងកាលៈទេសៈភាពតានតឹងរវាងប្រទេសទាំងពីរនេះកំពុង កើនឡើង។ស្ថានីយទូរទស្សន៍ជាតិអ៊ីរ៉ង់បានស្រង់សម្ដីអ្នកនាំពាក្យក្រសួងការបរ ទេសលោក Hossein Jaber Ansari ឲ្យដឹងថា សកម្មភាពមានចេតនានេះរបស់អារ៉ាប់ ប៊ីសាអូឌិត បានរំលោភបំពានលើវិធានច្បាប់ទាំងឡាយស្ដីពីកិច្ចការពារក្រុមការ ទូត។ ក្នុងអង្គរប្រជុំមួយនាថ្ងៃទី៧ មករា គណៈរដ្ឋមន្ត្រីអ៊ីរ៉ង់ក្រោមអធិបតីភាព របស់ប្រធានា ធិបតីលោក Hassan Rouhani បានអនុម័តលើសេចក្ដីព្រាងច្បាប់មួយ ដែលហាមឃាត់ការ នាំចូលទំនិញទាំងអស់មានប្រភពដើមពីអារ៉ាប់ប៊ីសាអូឌិត៕

More