ថ្នាក់ដឹកនាំខេត្តស្វាយរៀងនិងព្រៃវែង(កម្ពុជា)ទៅបំពេញទស្សនកិច្ចនិងជូនពរចូលឆ្នាំថ្មីខេត្ត Long An
17/01/2014 11:34
(VOV)_នាថ្ងៃទី ១៧ មករា គណប្រតិភូខេត្តស្វាយរៀង និងព្រៃវែង (កម្ពុជា) ដឹកនាំដោយលោក ជៀងអំ អភិបាលខេត្តស្វាយរៀង បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរចូលឆ្នាំថ្មីប្រពៃណី២០១៤ នៅខេត្ត Long An

ថ្នាក់ដឹកនាំខេត្តស្វាយរៀងនិងព្រៃវែង(កម្ពុជា)ទៅបំពេញទស្សនកិច្ចនិងជូនពរចូលឆ្នាំថ្មីខេត្ត Long An(http://www.longan.gov.vn/) (VOV)_នាថ្ងៃទី ១៧ មករា គណប្រតិភូខេត្តស្វាយរៀង និងព្រៃវែង (កម្ពុជា) ដឹក នាំដោយលោក ជៀងអំ អភិបាលខេត្តស្វាយរៀង បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូន ពរចូលឆ្នាំថ្មីប្រពៃណី២០១៤ នៅខេត្ត Long An (ភាគខាងត្បូងវៀតណាម)។ នៅទីនេះ លោក Do Huu Lam ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Long An បាន អោយដឹងថា៖ ដោយឈរលើស្មារតីមិត្តភាព ក្នុងឆ្នាំ ២០១៣ Long An និងខេត្ត ស្វាយ រៀង ខេត្តព្រៃវែងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើគ្រប់វិស័យ នាំទំនាក់ទំនងប្រពៃណីយូរអង្វែងនេះឡើងកំរិតថ្មី។ លោកជៀងអំបានជឿជាក់ថា៖ ដោយប្រពៃណីទំនាក់ទំនងដ៏ល្អប្រសើរដែល មាន ស្រាប់រវាងប្រជាជនវៀតណាមនិងកម្ពុជា នាពេលខាងមុខនេះ ខេត្តចំនួន៣គឺ Long An -ស្វាយរៀង -ព្រៃវែង នឹងចុះហត្ថលេខាកិច្ចព្រមព្រៀងលើ គ្រប់វិស័យដើម្បី អនុវត្តល្អរាល់ការផ្តួចផ្តើមគំនិតដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានដាក់ចេញ៕
Related






