គណៈប្រតិភូនៃ គណៈកម្មាធិការមជ្ឈឹមបក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។ (រូបថត៖ VNA) |
គណៈប្រតិភូរបស់បក្សនិងរដ្ឋក៏បានមកដាក់កម្រងផ្កានិងរំលឹកវិញ្ញាណក្ខ័ន្ធវីរយុទ្ធជនពលីនៅស្ដូបរំលឹកវិញ្ញាណក្ខ័ន្ធវីរយុទ្ធជនពលី នៅវិថី Bac Son ទីក្រុងហាណូយ។ គណៈប្រតិភូបានឱនកាយគោរពវិញ្ញាណ ក្ខ័ន្ធបណ្ដាវីរយុទ្ធជនពលី - ជាកុលបុត្រកុល ធីតាដ៏ឆ្នើមៗរបស់ប្រជាជាតិដែលបានប្រយុទ្ធយ៉ាងអង់អាចក្លាហាននិងពលីសាច់ ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុតស៊ូរំដោះប្រជាជាតិ ដើម្បីឯករាជ្យភាព សេរីភាព របស់មាតុភូមិនិងសុភមង្គលរបស់ប្រជាជន៕







