VOV WorldVOV World
ថ្នាក់ដឹកនាំបក្សរដ្ឋវៀតណាមទទួលជួបជាមួយគណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភាកូរ៉េខាងត្បូង
14/01/2013 11:31
(VOVworld)-នាពេលរៀលថ្ងៃទី១៤មករា​នៅទីក្រុង ហាណូយ ប្រធានរដ្ឋសភា វៀតណាម Nguyen Sinh Hung បានធ្វើអធិបតីភាពពិធីទទួលជាផ្លូវការប្រធាន រដ្ឋសភាកូរ៉េខាងត្បូង Kang Chang Hee និងគណៈ ប្រតិភូជាន់ខ្ពស់រដ្ឋសភាកូរ៉េខាងត្បូងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី១៣ដល់ ថ្ងៃទី១៦មករា។
ថ្នាក់ដឹកនាំបក្សរដ្ឋវៀតណាមទទួលជួបជាមួយគណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភាកូរ៉េខាងត្បូង
ប្រធានរដ្ឋសភាកូរ៉េខាងត្បូង Kang Chang Hee (រូបថតៈ Internet)           (VOVworld)-នាពេលរៀលថ្ងៃទី១៤មករា​នៅទីក្រុងហាណូយ ប្រធាន រដ្ឋសភា វៀតណាម Nguyen Sinh Hung បានធ្វើអធិបតីភាពពិធីទទួលជាផ្លូវការ ប្រធាន រដ្ឋសភាកូរ៉េខាងត្បូង Kang Chang Hee និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា កូរ៉េខាងត្បូងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១៣ដល់ ថ្ងៃទី១៦មករា។ ក្នុងការជួបសន្ទនាបន្ទាប់ពីពិធីទទួល ប្រធានរដ្ឋសភាវៀត​ណាម Nguyen Sinh Hung អះអាងថា៖         ក្រឡេកមើលឡើងវិញរយៈពេល២០ឆ្នាំទំនាក់ទំនងវៀតណាម កូរ៉េខាង​ ត្បូង យើងបានមានការបោះជំហានយ៉ាងល្អប្រសើពីទំនាក់ទំនងការទូតដល់​ ដៃគូរយុទ្ធសាស្រ្ត។ រដ្ឋសភានៃប្រទេសទាំងពីរក៏បានផ្លាស់ប្តូរគណៈប្រតិភូ​ ច្រើន។ យើងខ្ញុំចាត់ទុកថា ជាងពេលណាទាំងអស់ ទំនាក់ទំនងវៀតណាម និង​កូរ៉េខាងត្បូងបានល្អប្រសើដូចសព្វថ្ងៃ។​ដំណើរទស្សនកិច្ចនេះ បានលើក កំពស់ គុណភាពសហប្រតិបត្តិការ កាន់តែបានជំរុញពីមួយថ្ងៃទៅមួយថ្ងៃ។ ​​​​         ក៏ក្នុងរសៀលថ្ងៃដ៏ដែលនៅទីស្ដីការមជ្ឈឹមបក្ស អគ្គលេខាបក្សកុម្មុយនីស្ត ​វៀត​ណាម​លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយប្រធាន រដ្ឋសភា​វៀតណាម​លោក Kang Chang Hee។ អគ្គលេខា Nguyen Phu Trong បាន ​អះអាង​ថា វៀតណាមជានិច្ចកាលគោរពនិងចង់បង្កើនថែមទៀតទំនាក់ទំនង រវាង​រដ្ឋាភិបាល​រដ្ឋសភា​ប្រជាជនវៀតណាមនិងកូរ៉េខាងត្បូង។         នាថ្ងៃដ៏ដែលនៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូង​ លោក Kang Chang Hee​ និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកូរ៉េខាងត្បូង។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងគោលនយោបាយមុនក៏ដូចជា​ ក្រោយរបស់វៀតណាម​នឹង​ខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីរួមជាមួយ កូរ៉េខាងត្បូងបន្តនាំទំនាក់ទំនង​សហប្រតិបត្តិការវៀតណាម-កូរ៉េខាងត្បូងកាន់តែ​អភិវឌ្ឍន៍ស៊ីជម្រៅប្រសិទ្ធភាពពីមួយ​ថ្ងៃទៅមួយថ្ងៃដើម្បីផលប្រយោជន៍ជាក់ ស្ដែងឲ្យការអភិវឌ្ឍន៍រួមរបស់ប្រទេសទាំងពីរនិងដើម្បីសន្តិភាពស្ថិរភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍ក្នុងដំបន់និងលើពិភពលោក។ នាយករដ្ឋមន្ត្រី Nguyen Tan Dung ចង់ឲ្យកូរ៉េខាងត្បូងគាំទ្រសន្តិភាពស្ថិរភាព​នៅ​សមុទ្រ​ខាងកើត គាំទ្រការដោះ​ស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធីលើ​មូលដ្ឋាន ច្បាប់អន្តរជាតិ៕