ថ្នាក់ដឹកនាំរដ្ឋទទួលជួបសន្ទនាជាមួយអ្នកមានគុណូបការៈរបស់បណ្ដាខេត្ត
15/05/2012 07:44
(VOV) – នារសៀលថ្ងៃទី ១៤ ឧសភា អនុប្រធានរដ្ឋ វៀតណាម លោកស្រី Nguyen Thi Doan បានទទួល ជួបសន្ទនាជាមួយ គណៈប្រតិភូអ្នកម្តាយរីរភាព វៀតណាម អ្នកមានគុណូបការៈនិងសាច់ញាតិនៃ យុទ្ធជនពលីពិការ របស់ ខេត្ត Dak Nong ដេលមកទស្សនាហាណូយ

(VOV) – នារសៀលថ្ងៃទី ១៤ ឧសភា អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បានទទួលជួបសន្ទនាជាមួយ គណៈប្រតិភូអ្នកម្តាយរីរភាព វៀតណាម អ្នកមាន គុណូបការៈនិងសាច់ញាតិនៃយុទ្ធជនពលីពិការ របស់ ខេត្ត Dak Nong ដេលមកទស្សនា ហាណូយ ក្នុងឱកាសរំលឹកខួប អនុស្សាវរីលើកទី ១២២ ទិវាកំណើតលោកប្រធានហូជីមិញ (ថ្ងៃទី ១៩ ឧសភា)។ អនុប្រធានរដ្ឋ Nguyen Thi Doan បានសង្កត់ធ្ងន់ថា៖ បក្សនិងរដ្ឋជា និច្ចកាលកត់ត្រា នូវគុណូបការៈ និងខំប្រឹងប្រែង ក្នុងការងារថែទាំអ្នកមានចំណាច់។ “ខ្ញុំស្មើថ្នាក់ដឹកនាំខេត្ត Dak Nong បន្តយកចិត្តទុកដាក់និងថែទាំអ្នកមាន គុណូបការៈ ថែមទៀត។ ខ្ញុំមានគោលបំណងថា៖ បណ្ដាអ្នកម្តាយវីរភាព យុទ្ធជនពិការ មនុស្សមាន គុណូបការៈខេត្ត Dak Nong នៅតែបន្ត ជា គំរូអំពីស្មារតី ឥតចុះញមរបស់អ្នក Tay Nguyen ជាទីបង្អែកស្នូលរបស់រដ្ឋអំណាចតំបន់ បន្តកសាង Tay Nguyen កាន់តែសម្បូររុងរឿងថែម ទៀត។” អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បានទទួលជួបសន្ទនាជាមួយ គណៈប្រតិភូអ្នកម្តាយរីរភាព វៀតណាម អ្នកមានគុណូបការៈនិងសាច់ញាតិនៃយុទ្ធជនពលីពិការ របស់ ខេត្ត Dak Nong (Image: qdnd.vn) នារសៀលថ្ងៃដ៏ដែល ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានទទួលជួប សន្ទនាជាមួយគណៈប្រតិភូមនុស្សមានគណូបការៈរបស់ខេត្ត Gia Lai និងស្រុក Nui Thanh (ខេត្ត Quang Nam ភាគកណ្ដាលវៀតណាម)។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអះអាងថា៖ រដ្ឋជានិច្ចកាល យកចិត្តទូកដាក់ ដើម្បីលើកកំពស់ជីវភាពទាំង សំភារៈនិងស្មារតីរបស់បណ្ដា គ្រួសារគោលនយោបាយ អ្នកមានគុណូបការៈចំពោះ បដិវត្តន៍។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើថ្នាក់ដឹកនាំនៃតំបន់ចំនួន ២ បន្តជំរុញយ៉ាងខ្លាំងសកម្មភាពថែទាំ តបស្នងសងគុណ អ្នកមានគុណចំណាច់ចំពោះ បដិវត្តន៍។ ទន្ទឹមនឹងនោះ បន្តជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ កសាងហេដ្ឋារចនាសម្ព័ន្ធ ឆ្លើយតបនិងតំរូវការ របស់ប្រជាជន លើកកំពស់គុណភាពរបស់អ្នកមានគុណូបការៈ និយាយដោយឡែក ប្រជាជនខេត្ត Gia Lai និងខេត្ត Quang Nam និយាយរួម៕ ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូមនុស្សមានគណូបការៈរបស់ខេត្ត Gia Lai និងស្រុក Nui Thanh (ខេត្ត Quang Nam ភាគកណ្ដាលវៀតណាម)។ (Image: qdnd.vn)
Related





