ថ្នាក់ដឹកនាំរដ្ឋសភាវៀតណាមជួបទ្វេភាគីនៅ ខាងក្រៅ AIPA ៣៣
19/09/2012 07:19
នារសៀលថ្ងៃទី ១៨ កញ្ញា នៅខាងក្រៅមហាសន្និបាត អន្តរសភាអាស៊ាន (AIPA) លើកទី ៣៣ ដែលកំពុង ប្រព្រឹត្តទៅនៅឥណ្ឌូណេស៊ី អនុប្រធានរដ្ឋសភា វៀតណាម Tong Thi Phong និងជាប្រធានគណៈប្រតិភូរ រដ្ឋសភាវៀតណាមបាន មានជំនួបទ្វេភាគីជាមួយថ្នាក់ ដឹកនាំរដ្ឋសភាកម្ពុជា បែឡារូស និងរុស្ស៊ី។

នារសៀលថ្ងៃទី ១៨ កញ្ញា នៅខាងក្រៅមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី ៣៣ ដែលកំពុងប្រព្រឹត្តទៅនៅឥណ្ឌូណេស៊ី អនុប្រធានរដ្ឋសភាវៀតណាម Tong Thi Phong និងជាប្រធានគណៈប្រតិភូររដ្ឋសភាវៀតណាមបានមានជំនួបទ្វេភាគី ជាមួយថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា បែឡារូស និងរុស្ស៊ី។ ក្នុងជំនួបជាមួយប្រធានរដ្ឋសភា កម្ពុជា សម្តេច ហេង សំរិន អនុប្រធានរដ្ឋសភា Tong Thi Phong មានគោលបំណងថា៖ រដ្ឋសភានៃប្រទេសទាំង ២ បង្កើនកិច្ចសហប្រតិបត្តិ ការចែករំលែកបទពិសោធន៍សំដៅ លើកកំពស់តួនាទីនិងប្រសិទ្ធភាពក្នុងសកម្មភាពរបស់រដ្ឋសភា។ ទន្ទឹមនឹងនោះ ភាគី ទាំង ២ អនុវត្តរាល់ខ្លឹមសារសហប្រតិបត្តិការក្នុងសេចក្តីថ្លែងការរួមដែលប្រធានរដ្ឋសភា នៃប្រទេសទាំង ២ បានឯកភាព។ ក្នុងជំនួបទ្វេភាគីជាមួយប្រធានក្រុមសមាជិក សភា ប្រទេសសង្កេតការ ២ គឺ បែឡារូស អនុប្រធានរដ្ឋសភា បែឡារូស Victor Guminsky និងប្រធានគណៈប្រតិភូររុស្ស៊ី អនុប្រធាន ឌុយម៉ាជាតិរុស្ស៊ី Iliyas Ukhmanov ភាគីទាំង ២ បានអះអាងសក្តានុភាពសហប្រ តិបត្តិការដ៏ធំធែងរវាងរដ្ឋសភានិងប្រជាជននៃប្រទេស ទាំង ២ ។ កិច្ចសហប្រតិបត្តិការនេះមិនត្រឹមតែពង្រឹងទំនាក់ទំនងសហប្រតិបត្តិការមិត្ត ភាពប្រពៃណីរវាងវៀតណាមជាមួយបែឡារូសនិងរុស្ស៊ី ប៉ុណ្ណោះទេថែមទាំងរួមចំណែក ឲ្យទំនាក់ទំនងរវាង AIPA ជាមួយបែឡារូសនិងរុស្ស៊ី ទៀតផង៕ អនុប្រធានរដ្ឋសភា វៀតណាម Tong Thi Phong (Image: Ineternet)
Related






