ថ្នាក់ដឹកនាំវិទ្យុផ្សាយសំលេងវៀតណាមទៅសាកសួរសុខទុក អ្នកនេសាទនៅស្រុកកោះLy Son
27/06/2014 10:53
(VOVworld) - នាព្រឹកថ្ងៃទី២៧ មិថុនា ក្រុមការងារនៃ វិទ្យុសំលេងវៀតណាម ដឹកនាំដោយអគ្គនាយកលោក Nguyen Dang Tien បានទៅទសាកសួរសុខទុក និងជូន អំណោយសំរាប់អ្នកនេសាទនៅស្រុកកោះ Ly Son ខេត្ត Quang Ngai ភាគកណ្ដាលវៀតណាម។

(VOVworld) - នាព្រឹកថ្ងៃទី២៧ មិថុនា ក្រុមការងារនៃវិទ្យុសំលេងវៀតណាម ដឹកនាំ ដោយអគ្គនាយកលោក Nguyen Dang Tien បានទៅទសាកសួរសុខទុក និងជូនអំណោយ សំរាប់អ្នកនេសាទនៅស្រុកកោះLy Son ខេត្ត Quang Ngai ភាគកណ្ដាលវៀតណាម។ អគ្គនាយកវិទ្យុសំលេងវៀតណាមលោក Nguyen Dang Tien ជូនអំណោយសំរាប់អ្ននេសាទនៅស្រុុក រាយការណ៍អំពីស្ថានភាពសេដ្ឋកិច្ចសង្គម ជីវភាពរស់នៅរបស់អ្នកនេសាទ ថ្នាក់ដឹកនាំ ស្រុក Ly Son បានអះអាងថា ទោះបីជាចិនបានដាក់ស្ថានីយ៍ខួងដោយខុសច្បាប់នៅក្នុង តំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ដោយបង្ករឿង ហេតុជាបន្តបន្ទាប់ ជាមួយទូកនេសាទរបស់វៀតណាម ប៉ុន្តែអ្នកនេសាទនៅប្ដេជ្ញាច្បាម ជាប់សមុទ្រ ធ្វើការនេសាទ រួមចំណែកថែរក្សាអធិបតេយ្យភាពអំពីកោះសមុទ្រដ៏ពិសិដ្ឋ របស់មាតុប្រទេស។លោក Nguyen Dang Tien បានអះអាងថា អ្នកសារព័ត៏មាននៃវិទ្យុ ផ្សាយសំលេងវៀតណាម ជានិច្ចកាលប្រកៀកស្មារួមជាមួយអ្នកនេសាទ។តាមរយៈ រលកផ្សាយសំលេងនិងបណ្ដាមធ្យោបាយសារព័ត៏មានផ្សេងៗ វិទ្យុផ្សាយសំលេង វៀតណាម បាននិងកំពុងអំពាវនាវឲ្យសាធារណៈមតិដែលស្នេហាសន្តភាពលើ ពិភពលោកគាំទ្រយុត្តិធម៏របស់វៀតណាមក្នុងការងារកសាងនិងការពារអធិបតេយ្យភាព របស់មាតុប្រទេស។ក្នុងឱកាសនេះដែរ ថ្នាក់ដឹកនាំនៃវិទ្យុផ្សាយសំលេងវៀតណាម បានប្រគល់ជូនទឹកប្រាក់ចំនួន៥០លានដុងសំរាប់សមាគម៍របរនេសាទនៅឃុំ An Hai និង An Vinh និងចែកជូនវិទ្យុចំនួន១០០គ្រឿងសំរាប់ប្រជាជននៅស្រុក ផងដែរ៕
Related






