ដំណាងក្រសួងការបរទេសវៀតណាមស្នើឲ្យប្រទេសកូរ៉េទាំង២ការពារពលរដ្ឋវៀតណាម
10/04/2013 09:14
ថ្ងៃទី៩មេសាដំណាងនាយកដ្ឋានកុងស៊ុលនៃក្រសួង ការបរទេសវៀតណាមឲ្យដឹងថា៖ក្រសួងការបរទេស វៀតណាមកំពុងសហការជាមួយបណ្តាស្ថាប័នមាន សមត្ថកិច្ចនៅក្នុងប្រទេសនិងស្ថានទូតវៀតណាមប្រចាំ នៅ Seoul និងព្យុងយ៉ាងតាមដានសភាពការណ៍ព្រមទាំងត្រៀមរៀបចំរាល់វិធានការ ចាំបាច់ដើម្បីការពារអាយុជីវិតនិងទ្រពសម្បិតរបស់ពលរដ្ឋវៀតណាមនៅកូរ៉េខាងត្បូង និងនៅសាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។

រូបថតInternet Vovworld-ថ្ងៃទី៩មេសាដំណាងនាយកដ្ឋានកុងស៊ុលនៃក្រសួងការបរទេស វៀតណាមឲ្យដឹងថា៖ក្រសួងការបរទេសវៀតណាមកំពុងសហការជាមួយ បណ្តាស្ថាប័នមានសមត្ថកិច្ចនៅក្នុងប្រទេសនិងស្ថានទូតវៀតណាមប្រចាំ នៅ Seoul និងព្យុងយ៉ាងតាមដានសភាពការណ៍ព្រមទាំងត្រៀមរៀបចំរាល់ វិធានការចាំបាច់ដើម្បីការពារអាយុជីវិតនិងទ្រពសម្បិតរបស់ ពលរដ្ឋវៀត ណាមនៅកូរ៉េខាងត្បូងនិងនៅសាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ដំណាងក្រសួងការបរទេសវៀតណាមបានជួបជាមួយដំណាងស្ថានទូតនៃ សាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនិងកូរ៉េខាងត្បូងប្រចាំនៅក្រុង ហាណូយសំដែងការព្រួយបារម្មណ៍ដ៍ជ្រាលជ្រៅអំពីសភាពការណ៍តានតិង លើឧបទ្វីបកូរ៉េនិងមានគោលបំណងថា៖ភាគីនានាអត់ធ្មត់និងមានការខំប្រឹង ប្រែងដើម្បីបន្ឋូស្រាលភាពតានតឹងនាបច្ចុប្បន្ននេះដើម្បីរក្សាសន្តិភាពស្ថិរភាព លើឧបទ្វីបកូរ៉េ។ដំណាងក្រសួងការបរទេសវៀតណាមក៍បានស្នើរឲ្យភាគីទាំង២អនុវត្តបណ្តាវិធានការចាំបាច់ដើម្បីការពារអាយុជីវិតនិងទ្រពសម្បិតរបស់ពលរដ្ឋ វៀតណាមនៅប្រទេសទាំង២នេះផងដែរ។ដំណាងស្ថានទូតនៃប្រទេសទាំង២បានអះអាងនិងមានវិធានការចាំបាច់ដើម្បី ការពារសុវត្ថិភាពសំរាប់ពលរដ្ឋេវៀតណាមនៅ ប្រទេសទាំង២៕
Related






