ដំណើរទស្សនកិច្ចបើកចេញឱកាសសហប្រតិបត្តិការថ្មីជាច្រើន
18/03/2013 11:50
VOV-នាថ្ងៃទី១៧មិនាប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung រួមជាមួយគណៈប្រតិភូជាន់ ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ចើញមកដល់រដ្ឋធានី ហាណូយ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅ សហព័ន្ធរុស្ស៊ី សហព័ន្ធអាល្លឺម៉ង់និងសាធារណៈរដ្ឋប៉ូឡូញប្រកបដោយជោគជ័យ។

ប្រធានគណះកម្មាធិការកិច្ចការបរទេសរដ្ឋសភាលោក Tran Van Hang(Internet) VOV-នាថ្ងៃទី១៧មិនាប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ចើញមកដល់រដ្ឋធានី ហាណូយ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី សហព័ន្ធអាល្លឺម៉ង់និងសាធារណៈរដ្ឋប៉ូឡូញប្រកបដោយជោគជ័យ។ ឆ្លើយសម្ភាសមជ្ឈដ្ឋានសារ ព័ត៌មានស្ដីពីលទ្ធផលលេចធ្លោនៃដំណើរទស្សនកិច្ច ប្រធានគណះកម្មាធិការកិច្ចការបរទេសរដ្ឋសភាលោក Tran Van Hang បានអះអាងថា ដំណើរទស្សនកិច្ចមានអត្ថន័យដ៏សែនសំខាន់។ក្រៅពីអត្ថន័យនយោបាយនោះ ដំណើរទស្សនកិច្ច បានបង្ហាញនូវទំនុកទុកចិត្តវាយតំលៃខ្ពស់របស់សហព័ន្ធរុស្ស៊ី សហព័ន្ធអាល្លឺម៉ង់ និងសាធារណៈរដ្ឋប៉ូឡូញ់ចំពោះវៀតណាម។ថ្នាក់ដឹកនាំនៃប្រទេសទាំងបីបានដាក់ចេញខ្លឹមសារជាច្រើនសំដៅជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យអំពីនយោបាយសេដ្ឋកិច្ចវប្បធម៍សង្គមសន្តិសុខការពារជាតិចំពោះវៀតណាម។ លោក Tran Van Hang បានឲ្យដឹងថា៖ “នៅរុស្ស៊ី ក្នុងបណ្ដាជំនួបសន្ទនាជាមួយប្រធានសហព័ន្ធជាតិ ប្រធានព្រឹទ្ធ សភារុស្ស៊ី និងនាយករដ្ឋមន្ត្រី Medvedev ភាគីទាំងពីរបានឯកភាពខ្ពស់ជានិច្ចកាលគាំទ្រគ្នាលើវេទិការអន្តរជាតិបណ្ដាបញ្ហាដែលភាគីទាំងពីរយកចិត្តទុក ដាក់ដូចគ្នា ពិសេសគឺភាគីមិត្តបានយល់ព្រមជាមួយទស្សនៈគោលជំហររបស់ យើងដោះស្រាយបញ្ហាមួយចំនួនអំពីជំលោះលើសមុទ្រខាងកើត។ នៅប៉ូឡូញ ភាគីទាំងពីរបានព្រមព្រៀងកសាងគោលការណ៍សារវន្តឈានទៅបង្កើតទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រ និងប្រធានាធិបតីប៉ូឡូញ់បានទទួលសេចក្តីអញ្ចើញមកបំពេញទស្សនកិច្ចនៅវៀតណាម។” ចំពោះសហព័ន្ធអាល្លឺម៉ង់ ភាគីទាំងពីរបានកំណត់ច្បាស់ថែមទៀតលើខ្ លឹមសារជាក់ស្ដែងដែលវៀតណាមនិងសហព័ន្ធអាល្លឺម៉ង់បានឯកភាពជំរុញ កិច្ចសហប្រតិបត្តិការ។ ប្រធានគណៈកម្មាធិការកិច្ចការបរទេស Tran Van Hang បានឲ្យដឹងទៀតថា ក្នុងដំណើរទស្សនកិច្ចលើកនេះ សហគមន៍ជនវៀតណាមនៅបណ្ដាប្រទេស ពោលខាងលើបានលៃទុកការយកចិត្តទុកដាក់ជាពិសេសចំពោះពង្រាងធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២។ មតិភាគច្រើនសុទ្ធតែអះអាងតួនាទីដឹក នាំរបស់បក្សក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស៕
Related






