VOV WorldVOV World
ដោះស្រាយការលំបាកសំរាប់អង្គភាពអាជីវកម្ម
31/03/2013 08:52
អង្គភាពអាជីវកម្មចំនួន ៧ ៦០០អង្គភាពក្នុងចំណោមអង្គភាពអាជីវកម្ម ១៣​ពាន់​អង្គភាពដែលផ្អាក់សកម្មភាពនាឆ្នាំ ២០១២ បាន​ធ្វើ​សកម្មភាព​ឡើង​វិញ​ ក្នុងត្រីមាសទី១ ឆ្នាំ ២០១៣។
ដោះស្រាយការលំបាកសំរាប់អង្គភាពអាជីវកម្ម
អង្គភាពអាជីវកម្មចំនួន ៧ ៦០០អង្គភាពក្នុងចំណោមអង្គភាពអាជីវកម្ម ១៣​ពាន់​អង្គភាពដែលផ្អាក់សកម្មភាពនាឆ្នាំ ២០១២  បាន​ធ្វើ​សកម្មភាព​ឡើង​វិញ​ ក្នុងត្រីមាស ទី ១ ឆ្នាំ ២០១៣។ នៅក្នុងសន្និសីទកាសែត បន្ទាប់​ពីបញ្ចប់សន្និសីទរដ្ឋាភិបាលប្រចាំ  នារសៀល​ថ្ងៃទី ២៩ មិនា រដ្ឋមន្ត្រី និងជា ​ប្រធាន​ខុទ្ទកាល័យ រដ្ឋាភិបាលវៀតណាម  លោក Vu Duc Dam បាន​អោយដឹងថា÷ នេះជាតួរលេខទទួលបានដោយសាររយះ​ការការតាមដានបង់ពន្ធរបស់បណ្ដាអង្គភាពអាជីវកម្ម។ ប៉ុន្តែ បរិមាណអង្គភាពអាជីវ កម្ម ចុះឈ្មោះថ្មីមិនច្រើនទេ ។ ដើម្បីដោះស្រាយការលំបាកសំរាប់អង្គភាពអាជីវកម្ម  រដ្ឋាភិបាលបានបញ្ជាណែនាំបណ្ដាក្រសួង ស្ថានប័ន និងតំបន់ត្រូវសកម្ម អនុវត្តដោះ ស្រាយការលំបាកសំរាប់អង្គភាពអាជីវកម្ម។ រដ្ឋាភិបាល ក៏បានកំពុងស្រាវជ្រាវ ប ណ្ដាដំណោះស្រាយខ្លាំងក្លាជាង ដើម្បីជូនរដ្ឋសភា ក្នុងសម័យ​ប្រជុំខាងមុខនេះ៕