VOV WorldVOV World
ត្រៀមឲ្យសន្និសីទអនុរដ្ឋមន្ត្រីការបរទេសវៀតណាម-ឡាវនិងថៃស្តីពីរបៀងសេដ្ឋកិច្ចខាងកើត-លិច
17/05/2012 12:00
VOV-ក្នុងក្របខ័ណ្ឌសន្និសីទអនុរដ្ឋមន្ត្រីការបរទេស វៀតណាម-ឡាវនិងថៃដែល​ប្រព្រឹត្តទៅនៅខេត្ត Quang Tri នាព្រឹកថ្ងៃទី១៧ឧសភា ប្រធានក្រុម SOM-បណ្ដា​ មន្ត្រីជាន់ខ្ពស់នៃប្រទេសទាំង៣​វៀតណាម-ឡាវ-ថៃ បានរៀបចំប្រជុំត្រីភាគី​ដើម្បីពិភាគ្សា​អំពីផែនការ ជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របៀងសេដ្ឋកិច្ច ខាងកើត-លិច។
ត្រៀមឲ្យសន្និសីទអនុរដ្ឋមន្ត្រីការបរទេសវៀតណាម-ឡាវនិងថៃស្តីពីរបៀងសេដ្ឋកិច្ចខាងកើត-លិច
របៀងសេដ្ឋកិច្ចខាងកើត-លិច។ VOV-ក្នុងក្របខ័ណ្ឌសន្និសីទអនុរដ្ឋមន្ត្រីការបរទេសវៀតណាម-ឡាវនិងថៃ ដែល​ប្រព្រឹត្តទៅនៅខេត្ត Quang Tri នាព្រឹកថ្ងៃទី១៧ឧសភា ប្រធានក្រុម SOM-បណ្ដា​មន្ត្រីជាន់ខ្ពស់នៃប្រទេសទាំង៣​វៀតណាម-ឡាវ-ថៃ បានរៀបចំ ប្រជុំត្រីភាគី​ដើម្បីពិភាគ្សា​អំពីផែនការជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ របៀងសេដ្ឋកិច្ចខាងកើត-លិច។ ដំណាងនៃភាគីទាំងបីបានប្រមូលផ្ដុំពិភាគ្សា អំពីបញ្ហាមួយចំនួនទាក់ទិនដល់ការ​វិនិយោគកសាងហេដ្ឋានរចនាសម្ព័ន្ធ សំណុំបែបបទរដ្ឋបាលរយៈពេលឆ្លងព្រំដែន​រវាងបណ្ដាគូរច្រកទ្វារព្រំដែនលើ របៀងសេដ្ឋកិច្ចខាងកើត-លិច។ កិច្ចប្រជុំក៏បាន​ពិភាគ្សាអំពីការទាក់ទាញការ យកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ ពិសេស​គឺ​វិនិយោគិនអ្នកផ្ដល់ជំនួយ ក្នុងការវិនិយោគជួយឧបត្ថម្ភឲ្យបណ្ដាគំរោងការលើ​របៀងសេដ្ឋកិច្ចខាងកើត- លិច។ លោក Thong Phan Savanphet ប្រធាននាយកដ្ឋាន ប្រធានក្រុម SOM ឡាវបានលើកមតិថា៖   “ក្នុងប៉ុន្មានឆ្នាំកន្លងទៅ យើងទទួលបានការយកចិត្តទុកដាក់ជួយឧបត្ថម្ភ របស់​បណ្ដា​ដៃគូរដូចជាជប៉ុន ធនាគារពិភពលោក ធានាគារអភិវឌ្ឍន៍អាស៊ី ដើម្បី​វិនិយោគ​លើហេដ្ឋានរចនាសម្ព័ន្ធរបៀងសេដ្ឋកិច្ចកើត-លិច។ យើងខ្ញុំ ស្នើរ​បណ្ដា​ភាគីត្រូវជំរុញថែមទៀតការជួបប្រាស្រ័យ ដោះស្រាយការជំពាក់ ជំពិននិងបន្ត​អំពាវនាវដៃគូរដើម្បីអភិវឌ្ឍន៍របៀងផ្លូវគោកក្លាយទៅជារបៀង សេដ្ឋកិច្ច៕”

More