ត្រៀមរៀបចំល្អសំរាប់សម័យប្រជុំលើកទី៦រដ្ឋសភានីតិកាលទី១៣
14/10/2013 11:36
Vovworld-បន្តសម័យប្រជុំលើកទី២២គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនីតិកាលទី១៣។

ត្រៀមរៀបចំល្អសំរាប់សម័យប្រជុំលើកទី៦រដ្ឋសភានីតិកាលទី១៣ (xaluan.vn) Vovworld-បន្តសម័យប្រជុំលើកទី២២គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា វៀតណាមនីតិកាលទី១៣។ នាព្រឹកថ្ងៃទី១៤តុលាគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាបានផ្ដល់មតិអំពីការត្រៀមរៀបចំឲ្យសម័យប្រជុំលើកទី៦រដ្ឋសភា នីតិកាលទី១៣។ ប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាមលោក Nguyen Hanh Phuc បានឲ្យដឹងថា៖ សម័យប្រជុំលើកទី៦នឹងបានប្រព្រឹត្តទៅក្នុងរយៈពេល៤១ ថ្ងៃ ចាប់ពីថ្ងៃទី២១តុលាដល់ថ្ងៃទី៣០វិច្ឆិកាឆ្នាំ២០១៣។ ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បានសង្កត់ធ្ងន់ថា នេះជាសម័យប្រជុំសំខាន់ សំរេចលើបញ្ហា ធំៗជាច្រើនរបស់ប្រទេសជាតិដូចជាអនុម័តលើពង្រាងធ្វើវិសោធនកម្មរដ្ឋធម្ម នុញ្ញឆ្នាំ១៩៩២ បោះឆ្នោតអនុម័តលើច្បាប់ដីធ្លី(ធ្វើវិសោធន៍កម្ម) ជាដើម។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានយល់ព្រមសេចក្តីស្នើររបស់ក្រសួង ព័ត៌មាននិងផ្សព្វផ្សាយរៀបចំពិព័ណផែនទីនិងតាំងបង្ហាញឯកសារជាមួយ ប្រធានបទ “Hoang Sa, Truong Sa របស់វៀតណាម-បណ្ដាភ័ស្តុតាងប្រវត្តិសាស្ត្រ” ក្នុងឱកាសប្រារព្ធសម័យប្រជុំលើកទី៦នៅរបៀងសាលប្រជុំក្រសួងការពារជាតិ។ ក៏នាព្រឹកថ្ងៃទី១៤តុលា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានផ្ដល់មតិអំពីរបាយការណ៍របស់សវនកម្មរដ្ឋអំពីការបង្កើតសវនកម្មរដ្ឋផ្នែកឯកទេសទី៨ ចំណុះសវនកម្មរដ្ឋជាដើម៕
Related






