VOV WorldVOV World
ត្រីមាសទី១ឆ្នាំ២០១២ ផ្នែកកសិកម្មទទួលបានកំរិតកំណើនល្អជាបង្គួរ។
10/04/2012 08:39
ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបាន ប្រកាសថា​ ក្នុងត្រីមាសទី១កន្លងទៅ ផ្នែកទាំងមូល បន្តទទួលបានកំរិតកំណើនល្អជាបង្គួរ។
ត្រីមាសទី១ឆ្នាំ២០១២ ផ្នែកកសិកម្មទទួលបានកំរិតកំណើនល្អជាបង្គួរ។
ត្រីមាសទី១ឆ្នាំ២០១២ ផ្នែកកសិកម្មទទួលបានកំរិតកំណើនល្អជាបង្គួរ។ (VOV)-នៅសន្និសីទកាសែតដែលបានរៀបចំនារសៀលថ្ងៃទី៩មេសានៅ ក្រុង​ហាណូយ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានប្រកាស ថា​ ក្នុងត្រីមាសទី១កន្លងទៅ ផ្នែកទាំងមូលបន្តទទួលបានកំរិតកំណើនល្អជា បង្គួរ។ តំលៃផលិតកម្មកសិ-រុក្ខា-ជលផល​កើន៣,៧%។ ល្បឿនកំណើន GDP កើនប្រមាណ២,៨% ខ្ពស់ជាងរយៈពេល​ដូចគ្នា​ពីឆ្នាំទៅម៉ិញ។ គួរឲ្យ សម្គាល់គឺ ទោះបីនៅជួបការលំបាកជាច្រើនក្តីប៉ុន្តែតំលៃ​នាំចេញកសិ-រុក្ខា-ជលផលក្នុងរយៈពេល៣ខែដើមឆ្នាំទទួលបានប្រមាណ៦ពាន់លាន​ដុល្លារ អាមេរិក ប្រហាក់ប្រហែលនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។ ដោយឈរ លើមូលដ្ឋាន​លិទ្ធផលកំណើនល្អជាបង្គួរក្នុងត្រីមាសទី១នោះ ផ្នែកកសិកម្ម និងអភិវឌ្ឍន៍​ជនបទបានដាក់គោលដៅថា ក្នុងខែមេសាបន្តជំរុញផលិតកម្ម និងអនុវត្តបណ្ដា​ភារកិច្ច​រួមមាន ដោះស្រាយការលំបាកអំពីទីផ្សារ ប្រភព ទុនវិនិយោគសំរាប់ផលិតកម្មរបស់​អង្គភាពអាជីវកម្មបន្តខំប្រឹងប្រែងអនុវត្ត បណ្ដាវិធានការបង្កប្រឆាំងជំងឺលើសត្វ​ចិញ្ជឹមនិងបង្កាប្រឆាំងគ្រោះធម្មជាតិ៕