VOV WorldVOV World
ឋានៈអន្តរជាតិរបស់វៀតណាមមំានការបោះជំហាន​យ៉ាងខ្លាំង ក្រោយ​រយៈពេល ៤០ ឆ្នាំនៃ​បុព្វហេតុ​ផ្លាស់ប្តូរ​ថ្មី
21/01/2026 07:11
(VOVWORLD) - នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន VOV ប្រចាំនៅទីក្រុងប៉េកាំង លោក ស៊ូ នីងនីង (Xu Ningning) ប្រធានគណៈកម្មាធិការសហប្រតិបត្តិការឧស្សាហកម្មក្នុងក្របខ័ណ្ឌភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានវាយតម្លៃថា ឋានៈអន្តរជាតិរបស់វៀតណាមបានបោះជំហានទៅមុខយ៉ាងខ្លាំងក្លា ក្រោយរយៈពេល ៤០ ឆ្នាំនៃបុព្វហេតុផ្លាស់ប្តូរថ្មី ហើយមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅពេលដែលវៀតណាមឈានចូលយុគសម័យថ្មី។
ឋានៈអន្តរជាតិរបស់វៀតណាមមំានការបោះជំហាន​យ៉ាងខ្លាំង ក្រោយ​រយៈពេល ៤០ ឆ្នាំនៃ​បុព្វហេតុ​ផ្លាស់ប្តូរ​ថ្មី
លោក ស៊ូ នីងនីង ប្រធានគណៈកម្មាធិការសហប្រតិបត្តិការឧស្សាហកម្ម RCEP។ រូបថត៖ VOV បើតាមលោក ស៊ូ នីងនីង មាគ៌ាអភិវឌ្ឍន៍ និងទិសដៅសហប្រតិបត្តិការដែលមហាសន្និបាតលើកទី ១៤ បានដាក់ចេញ នឹងជួយវៀតណាមធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងខ្សែសង្វាក់ឧស្សាហកម្មនិងផ្គត់ផ្គង់តំបន់ ដោយដាក់គ្រឹះសម្រាប់វៀតណាម ដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួនក្នុងក្របខ័ណ្ឌ RCEP។
TAG
VOV/VOVworld/ឋានៈអន្តរជាតិ/វៀតណាម/ការបោះជំហាន​យ៉ាងខ្លាំង/​បុព្វហេតុ​ផ្លាស់ប្តូរ​ថ្មី