តុលាការជំនុំជំរៈអតីតប្រធានាធិបតីអេហ្ស៊ីប Mohamed Morsi ត្រូវផ្អាក
17/02/2014 10:01
Vovworld-តុលាការព្រហ្មទ័ណ្ឌក្រុងគែនាថ្ងៃទី១៦កុម្ភៈបានសំរេចចិត្តផ្អាកការជំនុំជំរៈដំបូងចំពោះអតីតប្រធានាធិបតី Mohamed Morsi ដោយការចោទប្រកាន់ធ្វើចារបុរសបន្ទាប់ពីមេធាវីនានាដកខ្លួនចេញសំដៅប្រឆាំងជំទាស់ការដែលជនជាប់ចោទត្រូវឈរក្នុងទ្រុងកញ្ចក់។

អតីតប្រធានាធិបតីអេហ្ស៊ីប Mohamed Morsi (Reuters) Vovworld-តុលាការព្រហ្មទ័ណ្ឌក្រុងគែនាថ្ងៃទី១៦កុម្ភៈបានសំរេចចិត្តផ្អាកការជំនុំជំរៈដំបូងចំពោះអតីតប្រធានាធិបតី Mohamed Morsi ដោយការចោទប្រកាន់ធ្វើ ចារបុរសបន្ទាប់ពីមេធាវីនានាដកខ្លួនចេញសំដៅប្រឆាំងជំទាស់ការដែលជនជាប់ ចោទត្រូវឈរក្នុងទ្រុងកញ្ចក់។ អ្នកប្រមុខក្រុមមេធាវី Selim El Awa បានស្នើរដក ចេញទ្រុងកញ្ចក់ជាមួយមូលហេតុថាវារារាំងជនជាប់ចោទស្ដាប់ការចោទប្រកាន់។ ប៉ុន្តែតុលាការបានបដិសេធសំណើរនេះហើយសំណូមពរសហព័ន្ធមេធាវីបញ្ជាឲ្យមេធាវីចំនួន១០នាក់ថ្មីដើម្បីការពារឲ្យលោក Mohamed Morsi និងជនជាប់ចោទផ្សេងៗក្នុងអង្គជំនុំជំរៈនាថ្ងៃទី២៣កុម្ភៈ។ អតីតប្រធានាធិបតី Mohamed Morsi ក៏ត្រូវមានវត្តមាននៅអង្គជំនុំជំរៈចំនួន៣ផ្សេងទៀតដោយការចោទប្រកាន់បង្កអំពើរហឹង្សានិងសម្លាប់បាតុករប្រឆាំងនាដើម ខែធ្នូឆ្នាំ២០១២ រៀបចំហែកគុកចាប់ចំណាប់ខ្មាំងជាដើម។ លោក Mohamed Morsi អាចប្រឈមមុខនឹងការកាត់ទោសដាក់គុកអស់១ជីវិតរឺប្រហារជីវិត៕
Related






