VOV WorldVOV World
តុលាការដ្ឋធម្មនុញ្ញអេហ្ស៊ីបបដិសេធសេចក្តីព្រាងច្បាប់បោះឆ្នោតរដ្ឋសភា
19/02/2013 08:06
(VOVworld) – នាថ្ងៃទី ១៨ កុម្ភៈ តុលាការដ្ឋធម្មនុញ្ញ អេហ្ស៊ីបបានបដិសេធ សេចក្តីព្រាងច្បាប់បោះឆ្នោត រដ្ឋសភា ដែលបានរៀបចំ ដោយក្រុមប្រឹក្សា Shura (ព្រឹទ្ធសភាអេហ្ស៊ីប)។
តុលាការដ្ឋធម្មនុញ្ញអេហ្ស៊ីបបដិសេធសេចក្តីព្រាងច្បាប់បោះឆ្នោតរដ្ឋសភា
(VOVworld) – នាថ្ងៃទី ១៨ កុម្ភៈ តុលាការដ្ឋធម្មនុញ្ញអេហ្ស៊ីបបានបដិសេធ សេចក្តីព្រាងច្បាប់បោះឆ្នោតរដ្ឋសភា ដែលបានរៀបចំ ដោយក្រុមប្រឹក្សា Shura (ព្រឹទ្ធសភាអេហ្ស៊ីប)។ ពិព្រោះ មាត្រាមួយចំនួនក្នុងឯកសារនេះ រំលោភលើរដ្ឋធម្ម នុញ្ញអេហ្ស៊ីប។ កាយវិការពោលខាងលើអាចធ្វើឲ្យការ បោះឆ្នោតរដ្ឋសភាអេហ្ស៊ីប ដែលនឹងត្រូវបានរៀបចំនាខែមេសារខាងមុខ ត្រូវផ្អាក់។ តុលាការដ្ឋធម្មនុញ្ញអេហ្ស៊ីបបានស្នើឲ្យក្រុមប្រឹក្សា Shura ធ្វើវិសោធនកម្មបណ្ដាមាត្រាពោលខាងលើ។ មុននោះ ប្រធានាធិបតី អេហ្ស៊ីប លោក Mohamed Morsi មានផែនការអនុម័តលើច្បាប់បោះឆ្នោត នាថ្ងៃទី ២៥ កុម្ភៈ ខាងមុខ និងកំណត់ពេលវេលាដំណើរការបោះឆ្នោត។ ក្នុងព្រឹត្តិការទាក់ទិនមួយទៀតសមាជិកគណៈកម្មាធិការរដ្ឋធម្មនុញ្ញនិង និតិបញ្ញត្តអេហ្ស៊ីចំណុះក្រុមប្រឹក្សា Shura លោក Mamdouh Ramzi ឲ្យដឹងថា៖ ដំណើរការអនុម័តលើច្បាប់បោះឆ្នោតអាចអូសបន្លាយ ក្នុងរយៈពេល ៤៥ ថ្ងៃ៕ មាត្រាមួយចំនួនក្នុងឯកសារនេះរំលោភលើរដ្ឋធម្មនុញ្ញអេហ្ស៊ីប។ (Image: Internet)

More