ឧក្រិដ្ឋកម្មប្រល័យពួធសាសន៍របស់ខ្មែរក្រហមជាការពិតមិនអាចបដិសេធបាន
04/06/2013 12:01
(VOVworld) - បណ្ដាជនរងគ្រោះក្រោមរបបប្រល័យ ពួធសាសន៍ខ្មែរក្រហមនៅកម្ពុជាបានថោ្កលទោសយ៉ាង ខ្លាំងជាថ្មីម្តងទៀតចំពោះការបំប្លែងប្រវត្តិសាស្ត្ររបស់ថ្នាក់ ដឹកនាំភាគីប្រឆាំងនៃប្រទេសនេះ។
(VOVworld) - បណ្ដាជនរងគ្រោះក្រោមរបបប្រល័យពួធសាសន៍ខ្មែរក្រហមនៅ កម្ពុជាបានថោ្កលទោសយ៉ាងខ្លាំងជាថ្មីម្តងទៀតចំពោះការបំប្លែងប្រវត្តិសាស្ត្ររបស់ ថ្នាក់ដឹកនាំភាគីប្រឆាំងនៃប្រទេសនេះ។ ក្នុងសន្និសីទការសែត នាព្រឹកថ្ងៃទី ៣ មិថុនា នៅទីក្រុងភ្នំពេញ តំណាងនៃសមាគមបណ្ដាជនរងគ្រោះក្រយរបបខ្មែក្រហមបាន អះអាងថា៖ ការបដិសេធន៍ឧក្រិដ្ឋកម្មប្រល័យពួធសាសន៍របស់ខ្មែរក្រហម ក៏ដូចជា ការបំប្លែងតួនាទីប្រវត្តិសាស្ត្ររបស់កងទ័ពស្ម័គ្រចិត្តវៀតណាម គឺការប្រមាថចំពោះ ប្រជាជនកម្ពុជាទាំងមូល ក៏ដូចជា ប្រលឹងជនរងគ្រោះរាប់លាន នាក់ ដែលបានស្លាប់ បាត់បង់ជីវិតក្នុងរបបខ្មែរក្រហមកាន់អំណាច។ ថ្លែងមតិក្នុងសន្និសីទការសែតប្រធាន សមាគមបណ្ដាជនរងគ្រោះក្រោមរបបខ្មែរ ក្រហម លោក ជុំ ម៉ៃ បានអះអាងថា៖ ផ្នូរ ចំនួន ១៤ របស់បណ្ដាជនរងគ្រោះចុងក្រោយ ក្រោមរបបខ្មែរក្រហមស្ថិតនៅសារៈមន្ទី ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងគឺជាភ័ស្តុតាំងរស់រវើកបំផុតអំពីឧក្រិដ្ឋកម្ម សាហាវឈោឈៅរបស់របបប៉ុលពត។ ដោយមានការជួយឧបត្ថម្ភគាំទ្ររបស់កាងទ័ព ស្ម័គ្រចិត្តវៀតណាម រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានវាយកំទេចនិងធ្វើឲ្យពួក បរិវារខ្មែរក្រហមនៅគុកទួលស្លែង រត់ប្រាសអយុដោយបំផ្ញាញមិនទាន់នូវភ័ស្តុតាង ដែលពួកវាបានបង្កឡើង។ តាមគំរោង នាចុងសប្តាហ៍នេះ រដ្ឋសភាកម្ពុជានឹងពិភាក្សា អំពីពង្រាងច្បាប់ផ្តន្ទារទោសបណ្ដាអ្នកបដិសេធឧក្រិដ្ឋកម្មប្រល័យពួធសាសន៍ក្រោម របបខ្មែរក្រហម៕
Related






