រាល់អាទិភាពអភិវឌ្ឍន៍របស់វៀតណាមមានលក្ខណៈស្រដៀងគ្នាជាច្រើនជាមួយនឹងគោលដៅ សហប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ និង UNDP នៅវៀតណាម។ នេះជាការអះអាងរបស់លោកស្រី Ramla Khalidi តំណាង UNDP ប្រចាំនៅវៀតណាម ក្នុងអំឡុងពេលជួបធ្វើការជាមួយឧត្តមសេនីយ៍ឯក ឡេ វ៉ាន់ ទ្វៀន (Lê Văn Tuyến) អនុរដ្ឋមន្ត្រីក្រសួងនគរបាល នាថ្ងៃទី ១៤ ខែឧសភា នៅទីក្រុងហាណូយ។

លោកស្រី Ramla Khalidi បានឲ្យដឹងថា UNDP កំពុងសហការជាមួយក្រសួងនិងស្ថាប័ននានារបស់វៀតណាម ដើម្បីបង្កើតឯកសារកម្មវិធីជាតិសម្រាប់វៀតណាម ដំណាក់កាល ២៩២៧-២០៣១ ហើយសង្ឃឹមថា នឹងបន្តទទួលបានមតិយោបល់ពីក្រសួងនគរបាល ដើម្បីកែលម្អខ្លឹមសារសហប្រតិបត្តិការសម្រាប់ដំណាក់កាលថ្មី។ លោកស្រី Ramla Khalidi បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ UNDP ក្នុងការបន្តជួយឧបត្ថម្ភវៀតណាមក្នុងវិស័យដូចជា កំណែទម្រង់ច្បាប់ ការបង្កើនសមត្ថភាពអនុវត្តច្បាប់ និងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗ។

អញ្ជើញពិភាក្សាជាមួយប្រធាន UNDP ប្រចាំវៀតណាម អនុរដ្ឋមន្ត្រី លោក ឡេវ៉ាន ទ្វៀន បានសង្កត់ធ្ងន់ថា វៀតណាមកំពុងបន្តកែលម្អប្រព័ន្ធច្បាប់ ដើម្បីធានាបាននូវសិទ្ធិមនុស្សកាន់តែប្រសើរឡើង ស្របតាមសន្ធិសញ្ញាអន្តរជាតិដែលវៀតណាមជាប្រទេសហត្ថលេខី។ លោកអនុរដ្ឋមន្ត្រីបានថ្លែងថា អង្គភាពមុខងាររបស់ក្រសួងនគរបាលវៀតណាម នឹងសហការជាមួយ UNDP ដើម្បីបង្កើតកម្មវិធីសហប្រតិបត្តិការជាក់ស្តែងសម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ ដោយរួមចំណែកដល់ការកែលម្អប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ការធានាសិទ្ធិមនុស្ស បម្រើការអភិវឌ្ឍប្រកបដោយចីរភាព និងការធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាម៕