UNDP និងរណសិរ្សមាតុភូមិវៀតណាមនឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា
17/01/2014 08:23
(VOVworld) - UNDP និងរណសិរ្សមាតុភូមិវៀតណាមនឹង សហប្រតិបត្តិការជាមួយគ្នាក្នុងការលើកកំពស់ការគ្រប់គ្រង រដ្ឋបាលសាធារណៈថ្នាក់ខេត្តនៅវៀតណាម

ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan ទទួលជួបសន្ទនាជាមួយប្រធាន UNDP ប្រចាំនៅវៀតណាម លោកស្រី Pratibha Mehta (Image: VOV) (VOVworld) – នារសៀលថ្ងៃទី ១៦ មករា ក្នុងការទទួលជួបសន្ទនាជាមួយប្រធាន តំណាងនៃ អ.ស.ប. ប្រចាំនៅវៀតណាម (UNDP) លោកស្រី Pratibha Mehta ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានវាយតំលៃខ្ពស់ចំពោះការជួយឧប្ថម្ភរបស់ UNDP ក្នុងរាល់សកម្មភាព និងគំរោងបំរើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងរយៈពេល ប៉ុន្មាន ឆ្នាំកន្លងមក។ លោក Nguyen Thien Nhan បានសង្ឃឹមថា៖ UNDP ចែករំលែកបទ ពិសោធន៍សំរាប់រណសិរ្សមាតុភូមិវៀតណាមក្នុងការផ្ទៀងស្តាប់មតិរបស់ ប្រជាជន។ តាមរយៈនោះ បំផុសឲ្យមានការចូលរួមរបស់ប្រជាជនសំដៅលើក កំពស់ក្នុងប្រសិទ្ធភាពនៃការគ្រប់គ្រងសេដ្ឋកិច្ចសង្គម។ ចំណែក លោកស្រី Pratibha Mehta សង្ឃឹមវិញថា៖ UNDP និងរណសិរ្សមាតុភូមិវៀតណាមនឹង សហប្រតិបត្តិការជាមួយគ្នាក្នុងការលើកកំពស់ការគ្រប់គ្រងរដ្ឋបាលសាធារណៈ ថ្នាក់ខេត្តនៅវៀតណាមសំដៅបង្កើនការចូលរួមរបស់ប្រជាជនលើវិស័យ សេដ្ឋកិច្ចសង្គមដើម្បីជួយវៀតណាមបង្រួញគំលាតអ្នកមានអ្នកក្រលើក កំពស់គុណភាព សេវ៉ាកម្មសាធារណៈនិងអភិវឌ្ឍន៍ដ៏ចីរភាព៕
Related






