ឧបការីនៃរដ្ឋមន្ត្រីការបរទេសអាមេរិកនឹងមានដំណើរទស្សនកិច្ចនៅប្រទេសអាស៊ីខាងកើតចំនួន ៣
19/06/2012 07:11
តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំ នៅអាមេរិក Minh Hien ឲ្យដឹងថា៖ ឧបការីនៃរដ្ឋមន្ត្រី ការបរទេសអាមេរិកទទួលបន្ទុកបញ្ហានយោបាយនិង យោធា Andrew Shapiro នឹងមានដំណើរទស្សនកិច្ច នៅប្រទេសអាស៊ីខាងកើតចំនួន ៣ គឺ៖ វៀតណាម Brunei និងថៃ ក្នុងរយៈពេល ៥ ថ្ងៃ។

តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅអាមេរិក Minh Hien ឲ្យដឹងថា៖ ឧបការីនៃរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកបញ្ហានយោបាយនិងយោធា Andrew Shapiro នឹងមានដំណើរទស្សនកិច្ចនៅប្រទេសអាស៊ីខាងកើតចំនួន ៣ គឺ៖ វៀតណាម Brunei និងថៃ ក្នុងរយៈពេល ៥ ថ្ងៃ។ នៅវៀតណាម លោក Shapiro នឹងចូលរួមក្នុង កិច្ចប្រជុំលើកទី ៥ ស្តីពីការសន្ទនានយោបាយសន្តិសុខនិងការពារប្រទេសវៀតណាម -អាមេរិក។ ការសន្ទនាលើកនេះ នឹងប្រមូលផ្តុំទៅលើការបង្កើនកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើ វិស័យនានា ដូចជា៖ បណ្ដុះបណ្ដាល ជួយឧបត្ថម្ភមនុស្សធម៌ ទប់ទល់ នឹងគ្រោះមហន្តរាយនៃគ្រោះធម្មជាតិ សន្តិសុខតំបន់ ។ល។ នៅ Brunei លោក Andrew Shapiro នឹងមានការពិភាក្សារជាមួយបណ្ដាមន្ត្រីយោធានិងស៊ីវិលនៃប្រទេសនេះ អំពីបណ្ដា បញ្ហានយោបាយ យោធា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង ២ និង ពាណិជ្ជកម្ម ការពារប្រទេស។ តាមគំរោង នៅថៃ លោក Andrew Shapiro នឹង ពិភាក្សារអំពី ការផ្លាស់ប្តូរនិងការធ្វើសមយុទ្ធរវាងប្រទេសទាំង ២ ការប្រយុទ្ធប្រឆាំង នឹងភេរវកម្ម និងកិច្ចសហប្រតិបត្តិការសន្តិសុខ៕
Related






