VOV WorldVOV World
ឧបនាយករដ្ឋមន្រ្តី Vu Van Ninh បញ្ជាខេត្ត Quang Ngai គប្បីទំនើបបនីយកម្ម ក្រុមនាវា
13/04/2012 10:04
(VOVworld)-នារសៀលថ្ងៃទី១២មេសា ក្រុមការងារ របស់រដ្ឋាភិបាលដឹកនាំដោយ ឧបនាយករដ្ឋមន្រ្តី Vu Van Ninh បានទៅបំពេញការងារនៅខេត្ត Quang Ngai ស្តីអំពី ស្ថានភាពអភិវឌ្ឍន៌សេដ្ឋកិច្ចសង្គមឆ្នាំ២០១១
ទិដ្ឋភាពពិធីធ្វើការ (រូបថតៈquangngai.vn) (VOVworld)-នារសៀលថ្ងៃទី១២មេសា ក្រុមការងាររបស់រដ្ឋាភិបាលដឹកនាំដោយ ឧបនាយករដ្ឋមន្រ្តី Vu Van Ninh បានទៅបំពេញការងារនៅខេត្ត Quang Ngai ស្តីអំពី ស្ថានភាពអភិវឌ្ឍន៌សេដ្ឋកិច្ចសង្គមឆ្នាំ២០១១ និងត្រីមាសទី១ឆ្នាំ ២០១២ ពិសេស គឺដំណើការអភិវឌ្ឍន៌សេដ្ឋកិច្ចតភ្ជាប់ជាមួយការការពារអធិបតេយ្យភាព សន្តិសុខ កោះសមុទ្រ។ ឧបនាយករដ្ឋមន្រ្តី Vu Van Ninh ថ្លែងមតិក្នុងពិធី (រូបថតៈ quangngai.vn)                    ឧបនាយករដ្ឋមន្រ្តី Vu Van Ninh បានសង្កត់ធ្ងន់ថា រដ្ឋាភិបាល វៀត ណាមមានយន្តការគោលនយោបាយជាច្រើនដើម្បីជួយឧបត្ថម្ភ អ្នក សេសាទត្រី ច្បាមជាប់សមុទ្រ។ រដ្ឋាភិបាលក៏បានសម្រេចចិត្តទំនើប បនីយកម្មនាវានេសាទត្រី ដើម្បីអភិវឌ្ឍន៌ផលិតកម្ម ធានាស្ថិរភាពជីវភាពរស់នៅរបស់ប្រជាជន និងរួមចំណែក រក្សាយ៉ាងរឹងមាំអធិបតេយ្យភាព សន្តិសុខកោះ សមុទ្រ។ ឧបនាយករដ្ឋមន្រ្តី Vu Van Ninh បានស្នើបណ្តាស្ថាប័នទាក់ទិននានា អនុវត្តយ៉ាងឆាប់រហ័រ រាល់បែបបទ ដើម្បី អាចវិនិយោគចូលការទំនើបបនីយកម្ម ក្រុមនាវានេសាទត្រីក្នុងរយៈពេល ២ឆ្នាំ គឺឆ្នាំ ២០១២និង ២០១៣៕