VOV WorldVOV World
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung ត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក
22/12/2016 10:44
(VOVworld) - នាព្រឹកថ្ងៃទី២២ ធ្នូ នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung បានដឹកនាំក្រុមការងាររដ្ឋាភិបាលទៅត្រួតពិនិត្យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនៅទីក្រុងហាណូយហើយ ជួបធ្វើការជាមួយអគ្គក្រុមហ៊ុនផ្លូវដែកវៀតណាម។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung ត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក
ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung សំណេះសំណាលជាមួួយអ្នកដំណើរនៅស្ថានីយ៍ហាណូយ (រូបថត៖TTXVN) (VOVworld) - នាព្រឹកថ្ងៃទី២២ ធ្នូ នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីវៀត ណាមលោក Trinh Dinh Dung បានដឹកនាំក្រុមការងាររដ្ឋាភិបាលទៅត្រួតពិនិត្យហេដ្ឋា រចនាសម្ព័ន្ធផ្លូវដែកនៅទីក្រុងហាណូយហើយជួបធ្វើការជាមួយអគ្គក្រុម ហ៊ុនផ្លូវដែក វៀតណាម។ថ្លែងមតិនៅទីនេះ លោក Trinh Dinh Dung បានស្នើឲ្យ ផ្នែកផ្លូវដែកបន្ត វិនិយោគលើកកំពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធ កែលំអស្ថានីយ៍ តភ្ជាប់ប្រព័ន្ធផ្លូវ ដែកជាតិជាមួយនឹងមូលដ្ឋានផលិតកម្មឧស្សាហកម្ម សេវាកម្មធំៗ ព្រមទាំងតភ្ជាប់ ជាមួយនឹងកំពង់ផែនិងប្រទេសដទៃក្នុងតំបន់ផងដែរ៕

More