VOV WorldVOV World
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh អញ្ជើញជាអធិបតីសន្និសីទសុវត្ថិភាពចរាចរវៀតណាមឆ្នាំ២០១៦
22/12/2016 10:42
(VOVworld) - អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយក រដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានទទួល ស្គាល់នូវការរួមវិភាគទានរបស់អ្នកវិទ្យាសាស្ត្រ អ្នក ជំនាញការនៅក្នុងនិងក្រៅប្រទេស ក្នុងការងារធានា សណ្ដាប់ធ្នាប់សុវត្ថិភាពចរាចរនៅវៀតណាម។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh អញ្ជើញជាអធិបតីសន្និសីទសុវត្ថិភាពចរាចរវៀតណាមឆ្នាំ២០១៦
ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh ថ្លែងមតិនៅសន្និសីទ (រូបថត៖TTXVN) (VOVworld) - នាព្រឹកថ្ងៃទី២២ ធ្នូ នៅរដ្ឋធានីហាណូយ គណៈកម្មាធិការសុវត្ថិ ភាពចរាចរជាតិបានរៀបចំសន្និសីទសុវត្ថិភាពចរាចរវៀតណាមឆ្នាំ២០១៦។អញ្ជើញ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានទទួល ស្គាល់នូវការរួមវិភាគទានរបស់អ្នកវិទ្យាសាស្ត្រ អ្នកជំនាញការ នៅក្នុងនិងក្រៅ ប្រទេស ក្នុងការងារធានាសណ្ដាប់ធ្នាប់សុវត្ថិភាពចរាចរនៅ វៀតណាម។ប៉ុន្តែ ចំពោះមុខស្ថានការដែលសម្ពាធចរាចរជានិច្ចកាល ហួសពីសមត្ថភាពរបស់ហេដ្ឋា រចនាសម្ព័ន្ធចរាចរណ៍  ស្ថានភាពសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍នៅមានបម្រែ បម្រួលដ៏ស្មុគស្មាញ ហើយគ្រោះថ្នាក់ចរាចរ នៅបន្តកើតមានឡើងជាច្រើននោះ ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានសំណូមពរថា៖  “ខ្ញុំមានគោលបំណងថា បណ្ដាតំណាងនឹងមានការផ្លាស់ប្ដូរមតិដើម្បីអាច នាំចេញ សន្និដ្ឋានវិទ្យាសាស្ត្រដែលបង្ហាញនូវមូលហេតុដើមនៃគ្រោះថ្នាក់ចរាចរ ការរាំងស្ទះចរាចរក៏ដូចជានាំចេញដំណោះស្រាយមានប្រសិទ្ធភាពចំពោះបញ្ហា ទាំងនេះ”៕

More