VOV WorldVOV World
ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai ទទួលជួបសន្ទនាជាមួយនាយកប្រតិបត្តិមូលនិធិអាហារូបករណ៍ Eisenhower Fellows
22/05/2012 09:58
នារសៀលថ្ងៃទី 21 ឧសភា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀត ណាម លោក Hoang Trung Hai បានទទួលជួបសន្ទនា ជាមួយ លោក John Wolf នាយកប្រតិបត្តិ មូលនិធិអាហារូបករណ៍ Eisenhower Fellowship ( អាមេរិក) ​ដែល​កំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai ទទួលជួបសន្ទនាជាមួយនាយកប្រតិបត្តិមូលនិធិអាហារូបករណ៍ Eisenhower Fellows
នារសៀលថ្ងៃទី 21 ឧសភា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀត ណាម លោក Hoang Trung Hai បានទទួលជួបសន្ទនា ជាមួយ លោក John Wolf នាយកប្រតិបត្តិ មូលនិធិអាហារូបករណ៍ Eisenhower Fellowship ( អាមេរិក) ​ដែល​កំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅជំនួបនេះ ឧបនាយករដ្ឋមន្ត្រី ​ Hoang Trung Hai បានអបអរសាទរមូលនិធិអាហារូបករណ៍ Eisenhower Fellowship បាន​បើកទូលាយកម្មវិធី នៅវៀតណាម និងចាត់ទុកថា កម្មវិធីនេះ នឹងរួមចំណែកអភិវឌ្ឍន៍ ប្រភពធនធានមនុស្ស ដូច្នេះ រដ្ឋាភិបាលវៀតណាម បង្កលក្ខណះងាយស្រួលបំផុត អោយដំណើការ ក្នុងអនាគត។ នាយក John Wolf ​សម្ដែងនូវ​គោលបំណង​៖ ​​អញ្ចើញ បណ្ដាបេក្ខជនមាន លក្ខណះគ្រប់គ្រន់​នៅវៀតណាម ចូលរួមកម្មវិធី ដែលលៃទុកអោយ ដំបន់អាស៊ីអាគ្នេយ៍ របស់មូលនិធិ។ មូលនិធិអាហារូបករណ៍ Eisenhower Fellowship  ជាអង្គការក្រៅរដ្ឋាភិបាល ​ដែលបានបង្កើត នាឆ្នាំ ​1953 ​សំដៅរំលឹកខួបអនុស្សាវរីយ៍  លើកដំបូង នៅសេតវិមាន របស់ប្រធានាធិបតី ​អាមេរិក Dwight Eisenhower​៕ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai (internet)