ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan ទៅបំពេញទស្សនកិច្ចនៅប៊ុលហ្គារី
04/09/2012 08:19
បន្តដំណើរបំពេញទស្សនកិច្ច មិត្តភាពជាផ្លូវការនៅប្រទេស ប៊ុលហ្គារីនាថ្ងៃទី ៣ កញ្ញា ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ប៊ុលហ្គារី Simeon Diankov។

បន្តដំណើរបំពេញទស្សនកិច្ច មិត្តភាពជាផ្លូវការនៅប្រទេស ប៊ុលហ្គារីនាថ្ងៃទី ៣ កញ្ញា ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ប៊ុលហ្គារី Simeon Diankov។ នៅជំនួបនេះ ឧបនាយក រដ្ឋមន្ត្រី Nguyen Thien Nhan បានចាត់ទុកថា៖ ភាគីទាំងពីរទើបរៀបចំកិច្ចប្រជុំ លើកទី ២២ នៃគណះកម្មាធិការអន្តររដ្ឋាភិបាល វៀតណាម- ប៊ុលហ្គារី នាខែមិថុនា ឆ្នាំ ២០១២ ប្រកបដោយជោគជ័យ។ នេះគឺជាមូលដ្ឋានដ៏ងាយស្រួលដើម្បីភាគីទាំងពីរបន្តសហ ប្រតិបត្តិការលើគ្រប់វិស័យ។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ប៊ុលហ្គារី Simeon Diankov បានអះអាងថា៖ ជាមួយប្រពៃណីមិត្តភាពល្អប្រសើររបស់វៀតណាម និងប៊ុលហ្គារី ជាការពិតជាក់ស្ដែងថា បណ្ដាទំនាក់ទំនងសេដ្ឋកិច្ចនឹងបន្តអភិវឌ្ឍន៍។ ឧបនាយករដ្ឋមន្ត្រី Simeon Diankov បានឯកភាពយ់ាងខ្ពស់ អំពីបណ្ដាការផ្តើមគំនិត សហប្រតិបត្តិការអំពីអប់រំ វប្បធម៏ សិល្បះ រវាងបណ្ដាក្រសួង ស្ថាប័ននៃប្រទេសទាំង ពីរ នឹងត្រូវបានអនុវត្តក្នុងរយះពេលខាងមុខនេះ។៕ ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានជួបសន្ទនាជាមួយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ប៊ុលហ្គារី Simeon Diankov(http://baotintuc.vn/)
Related





