ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឡាវ
19/06/2012 10:29
នាថ្ងៃទី ១៩ មិថុនា នៅទីក្រុងហាណូយ ឧបនាយក រដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានទទួល ជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឡាវ Khampan Philavong ដែលដឹកនាំគណៈប្រតិភូឡាវ កំពុងមានដំណើរទស្សនកិច្ចនិងបំពេញការងារនៅវៀតណាម។

នាថ្ងៃទី ១៩ មិថុនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឡាវ Khampan Philavong ដែលដឹកនាំគណៈប្រតិភូឡាវ កំពុងមានដំណើរទស្សនកិច្ចនិងបំពេញការងារនៅ វៀតណាម។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអះអាងថា៖ រដ្ឋាភិបាល វៀតណាមជានិជ្ជកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងមិត្តភាពពិសេសជាមួយឡាវ និង នឹងពង្រីកបង្កើនទំនាក់ទំនងលើគ្រប់វិស័យ ជាពិសេស លើវិស័យការគ្រប់គ្រងរដ្ឋ អំណាចតំបន់និងការកែទម្រង់រដ្ឋបាល។ ដើម្បីកសាងខឿនរដ្ឋបាលមានប្រសិទ្ធភាព មួយ វៀតណាមត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភក្រសួងមហាផ្ទៃឡាវអំពីជំនាញ ដោយចាត់ជំនាញការទៅពិគ្រោះយោបល់ ជួយឧបត្ថម្ភការស្រាវជ្រាវ ការកសាង គោលនយោបាយច្បាប់ក្នុងការងារនៃភាគីទាំង ២ និងលើវិស័យការកែទម្រង់ ដ្ឋបាល៕
Related






