VOV WorldVOV World
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបសន្ទនាជាមួយបណ្តាតំណាងដែលបានចូលរួមមហោស្រពវៀតណាម-ឡាវលើកទី ៣
19/07/2012 06:19
នារសៀលថ្ងៃទី ១៨ កក្កដា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បាន ទទួលជួបសន្ទនាជាមួយបណ្តាតំណាងដែលបានចូល រួមមហោស្រព មិត្តភាពប្រជាជនវៀតណាម-ឡាវ លើកទី ៣។
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបសន្ទនាជាមួយបណ្តាតំណាងដែលបានចូលរួមមហោស្រពវៀតណាម-ឡាវលើកទី ៣
នារសៀលថ្ងៃទី ១៨ កក្កដា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយបណ្តាតំណាងដែលបានចូលរួមមហោស្រព មិត្តភាពប្រជាជនវៀតណាម-ឡាវលើកទី ៣។ ក្នុងជំបួបសន្ទនា ឧបនាយករដ្ឋមន្ត្រីបាន អះអាងថា៖ បក្សនិងរដ្ឋវៀតណាមវាយតំលៃខ្ពស់ចំពោះតួនាទីនិងបណ្ដាការខំប្រឹង ប្រែងរបស់សមាគមមិត្តភាពវៀតណាម-ឡាវ ឡាវ-វៀតណាម ហើយនិងបង្កលក្ខណៈ ងាយស្រួលដើម្បីបណ្ដាការផ្តួចផ្តើមនិងកម្មវិធីសកម្មភាពរបស់សមាគមមិត្តភាពទាំង ២ ទទួលបានប្រសិទ្ធភាពខ្ពស់។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc មានគោលបំណ ងថា៖ ក្នុងរយៈពេលខាងមុខ ភាគីទាំង ២ នឹងរៀបចំសកម្មភាពជា ច្រើនថែមទៀត សំដៅរួមចំណែកក្នុងការពង្រឹងនិងការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រពៃណីពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឡាវ ឲ្យខ្លាំងក្លា ថែមទៀត៕ ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយបណ្តាតំណាងដែលបានចូលរួមមហោស្រព មិត្តភាពប្រជាជនវៀតណាម-ឡាវលើកទី ៣។ (Image: Internet)