VOV WorldVOV World
ឧបនាយករដ្ឋមន្ត្រី Vu Van Ninh ទទួលជួបជាមួយនាយកសម្ព័ន្ធក្រុមហ៊ុនKPMG
15/08/2012 08:18
នារសៀលថ្ងៃទី ១៤ សីហា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh បានអញ្ចើញទទួលជួបជាមួយ លោក Michael J.Andrew នាយក សម្ព័ន្ធក្រុមហ៊ុន KPMG។
          នារសៀលថ្ងៃទី ១៤ សីហា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម  លោក Vu Van Ninh បានអញ្ចើញទទួលជួបជាមួយ លោក Michael J.Andrew នាយក សម្ព័ន្ធក្រុមហ៊ុន KPMG។ សម្ព័ន្ធក្រុមហ៊ុន KPMG រួមមានបណ្ដាក្រុមហ៊ុន ជាសមាជីក  ដែលកំពុងផ្គត់ផ្គង​សេវាកម្មសាវនកម្ម ពន្ធ និង​ពិគ្រោះយោបល់​ ​នៅប្រទេស ចំនួន  ១៥២ ជាមួយបុគ្គលិកចំនួន ​១៤៥ ពាន់នាក់។ KPMG នៅវៀតណាមត្រូវបានបង្កើត កាលពីឆ្នាំ ​១៩៩៤។ ​ឧបនាយក​​រដ្ឋមន្ត្រី Vu Van Ninh បានកត់សម្គាល់​នូវបណ្ដាការរួម វិភាគ​ទាន​របស់ KPMG ចំពោះការអភិវឌ្ឍន៍លើបណ្ដាវិស័យ សាវនកម្ម ពន្ធ និង​ពិគ្រោះ​យោបល់របស់វៀតណាម ពិសេសគឺក្នុងការផ្លាស់ប្តូរថ្មីការគ្រប់គ្រងលើកកំពស់សមត្ថ ភាពគ្រប់គ្រង និងអនុវត្ត​បណ្ដាបទដ្ឋានអន្តរជាតិ។​ លោក  Michael J.Andrew បានអះ អាងថា៖  វៀតណាមជាទីផ្សារមាន​សក្ដានុភាព​ដ៏ធំធេញ ក្នុងចំណោមបណ្ដាប្រទេស អាស៊ីអាគ្នេយ៍។ សម្ព័ន្ធ​ក្រុម​ហ៊ុន KPMG បានសន្យាថា៖ ធ្វើសកម្មភាពយូអង្វែងនៅ វៀតណាម​ ផ្លាស់ប្តូរថ្មី​បច្ចេកវិទ្យា លើកកំពស់គុណភាពប្រភពធនធានមនុស្ស ដើម្បី បន្តផ្គត់ផ្គង់​បណ្ដាសេវាកម្មសាវនកម្ម ពន្ធនិងពិគ្រោះយោបល់ជួរមុខអោយបណ្ដាអង្គ ភាពអាជិវកម្មវៀតណាម ក៏ដូចជា បណ្ដាវិនិយោគិនបរទេសទៀតផង៕ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh ទទួលជួបជាមួយនាយកសម្ព័ន្ធក្រុមហ៊ុនKPMG(http://www.stockbiz.vn)