VOV WorldVOV World
ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានទទួលជួបអភិបាលខេត្ត Yunnan ចិន
05/06/2013 09:13
VOV-ក្នុងក្រខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅខេត្ត Yunnan ចិន និងចូលរួម​ពិធីបើកផ្សារណាត់ចិន-អាស៊ីខាងត្បូងលើកទី១ ផ្សារណាត់ពាណិជ្ជកម្មទំនិញ Kun Ming ឆ្នាំ២០១៣ នាយប់ថ្ងៃទី៤មិថុនា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Van Ninh បានជួបសន្ទនាជាមួយអភិបាលខេត្ត Yunnan លោក Li Jiheng។​
ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានទទួលជួបអភិបាលខេត្ត Yunnan ចិន
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Van Ninh បានជួបសន្ទនាជាមួយអភិបាលខេត្ត Yunnan លោក Li Jiheng។ (vov.vn)         VOV-ក្នុងក្រខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅខេត្ត Yunnan ចិន និងចូលរួម​ពិធីបើកផ្សារណាត់ចិន-អាស៊ីខាងត្បូងលើកទី១ ផ្សារណាត់ពាណិជ្ជកម្មទំនិញ Kun Ming ឆ្នាំ២០១៣ នាយប់ថ្ងៃទី៤មិថុនា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Van Ninh បានជួបសន្ទនាជាមួយអភិបាលខេត្ត Yunnan លោក Li Jiheng។​ នៅ ពិធីជួបសន្ទនា ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានចាត់ទុកថា នាបច្ចុប្បន្ន សក្ដានុភាព​សហប្រតិបត្តិការរវាងបណ្ដាដំបន់វៀតណាមជាមួយខេត្ត Yunnan នៅតែធំធេង។ ថ្នាក់ដឹកនាំបណ្ដាដំបន់នៃភាគីទាំងពីរត្រូវបន្តសកម្មស្វែងរកវិធាន ការជំរុញខ្លាំងថែម​ទៀតទំនាក់ទំនងជួបប្រាស្រ័យសហប្រតិបត្តិការរវាងភាគីទាំង ពីរលើគ្រប់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៍ជាដើម។ ឧបនាយក រដ្ឋមន្ត្រី Vu Van Ninh បានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមគាំទ្រក៏ដូចជាបង្ក លក្ខណៈងាយស្រួល​បំផុតដើម្បីបណ្ដាខេត្តភាគខាងជើងវៀតណាមបង្កើនកិច្ច សហប្រតិបត្តិការជាមួយបណ្ដាខេត្តភាគខាងត្បូងចិន ក្នុងនោះមានខេត្ត Yunnan ទៀតផង។         មុននោះឧបនាយករដ្ឋមន្ត្រី Vu Van Ninh ក៏បានមកទស្សនាអគ្គស្ថានកុងស៊ុល​វៀតណាមប្រចាំនៅទីក្រុង Kun Ming ខេត្ត Van Nam ផងដែរ៕