ឧបនាយករដ្ឋមន្ត្រីជួបធ្វើការជាមួយដំណាងធនាគារពិភពលោក
16/08/2013 11:30
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Thien Nhanបានថ្លែងអំណរគុណធនាគារ ពិភពលោក ដែលបានផ្តល់ជំនួយ

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Thien Nhan បានមានជំនួបធ្វើការជាមួយដំណាងធនាគារពិភពលោក(http://baodientu.chinhphu.vn/) (VOV)_នារសៀលថ្ងទី ១៥ សីហា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Thien Nhan បានមានជំនួបធ្វើការជាមួយដំណាងធនាគារពិភពលោក។ នៅក្នុងជំនួប នេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Thien Nhan បានថ្លែងអំណរគុណ ធនាគារពិភពលោក ដែលបានផ្តល់ជំនួយអោយគំរោងការណ៍អនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យាសំរាប់ជនក្រីក្រវៀតណាម ដែលទើបនឹងបានចុះហត្ថលេខានាថ្ងៃទី ១៤ សីហាកន្លងទៅ និងពិសេសគឺការជួយឧបត្ថម្ភអោយអង្គភាពអាជីវកម្មតូចនិងមធ្យម វិនិយោគចូលម កមណ្ឌលសេដ្ឋកិច្ច Nghi Son ( ខេត្ត Thanh Hoa)។ គំរោងការណ៍នេះ នឹងបង្កើតការងារធ្វើជាច្រើនសំរាប់អ្នកក្រីក្រ និងបង្កើតឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ចសំរាប់តំបន់ភាគកណ្ដាលវៀតណាមផងដែរ៕
Related





