ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh ជូនពរទិវាបុណ្យជាតិឡាវ
29/11/2013 11:58
Vovworld-ក្នុងឱកាសរំលឹកខួបលើកទី៣៨នៃទិវាបុណ្យជាតិឡាវ(ទី២ធ្នូ) នាថ្ងៃទី២៨វិច្ឆិកាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានមកជូនពរស្ថានទូតឡាវនៅទីក្រុងហាណូយ។
ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh ជូនពរទិវាបុណ្យឡាវ (ក្រសួងការបរទេស) Vovworld-ក្នុងឱកាសរំលឹកខួបលើកទី៣៨នៃទិវាបុណ្យជាតិឡាវ(ទី២ធ្នូ) នា ថ្ងៃទី២៨វិច្ឆិកាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានមកជូនពរស្ថានទូតឡាវនៅទីក្រុងហាណូយ។ តាងនាមឲ្យរដ្ឋាភិបាលនិងប្រជាជនវៀតណាម ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានជូនពរ រាល់សមិទ្ធិដ៏ធំធេងលើវិស័យជាច្រើនដែលរដ្ឋាភិបានិងប្រជាជនឡាវទទួលបាន ក្នុងការអនុវត្តសេចក្តីសំរេចចិត្តនៃមហាសន្និបាតលើកទី៩របស់បក្សប្រជាជនបដិវត្តនិងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៥ឆ្នាំលើកទី៧។ ឧបនាយកសប្បាយរីករាយដោយបានឃើញថា ទំនាក់ទំនងមិត្តភាពសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឡាវបន្តបានអភិវឌ្ឍន៍យ៉ាងល្អប្រសើរកាន់តែស៊ីជម្រៅនិងប្រកបដោយប្រសិទ្ធភាពជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកឲ្យការរក្សាសន្តិភាពស្ថិរភាពជំរុញកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍រុងរឿងក្នុងដំបន់និងលើពិភពលោក៕
Related






