VOV WorldVOV World
ឧបនាយករដ្ឋមន្ត្រីបានទទួលជួបសន្ទនាអគ្គលេខាធិការស្ថាប័នផ្លាស់ប្តូរបណ្ឌិតសភាអាល្លឺម៉ង់។
10/05/2013 09:08
VOV-នារសៀលថ្ងៃទី៩ឧសភានៅទីស្តីការរដ្ឋាភិបាល ឧបនាយក​រដ្ឋមន្ត្រី​វៀតណាមលោក Nguyen Thien Nhan បានទទួលជួបអគ្គលេខាធិការស្ថាប័ន​ផ្លាស់ប្តូរបណ្ឌិត សភាសាធារណៈរដ្ឋសហព័ន្ធអាល្លឺម់ង់ លោកស្រី Dorothea Ruland ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ឧបនាយករដ្ឋមន្ត្រីបានទទួលជួបសន្ទនាអគ្គលេខាធិការស្ថាប័នផ្លាស់ប្តូរបណ្ឌិតសភាអាល្លឺម៉ង់។
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Thien Nhan បានទទួលជួបអគ្គលេខាធិការស្ថាប័នផ្លាស់ប្តូរបណ្ឌិតសភាសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោកស្រី Dorothea Ruland (vietnamplus.vn)          VOV-នារសៀលថ្ងៃទី៩ឧសភានៅទីស្តីការរដ្ឋាភិបាល ឧបនាយក​រដ្ឋមន្ត្រី​ វៀតណាមលោក Nguyen Thien Nhan បានទទួលជួបអគ្គលេខាធិការស្ថាប័ន​ផ្លាស់ប្តូរបណ្ឌិតសភាសាធារណៈរដ្ឋសហព័ន្ធអាល្លឺម់ង់ លោកស្រី Dorothea Ruland ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ នៅក្នុងជំនួប នាថ្ងៃទី១០ឧសភានៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានវាយតំលៃខ្ពស់ចំពោះការដែល ប្រទេសទាំងពីរនឹងសហការរៀបចំសន្និសីទ អតីត​សិស្សានុស្សិសវៀតណាមដែលបានរៀនសូត្រនៅអាល្លឺម់ង់។ ឧបនាយក រដ្ឋមន្ត្រី Nguyen Thien Nhan មានចំណងថាឲ្យក្នុងរយៈពេលខាងមុខស្ថាប័ន ផ្លាស់ប្តូរបណ្ឌិតសភាអាល្លឺម៉ង់​និយាយរួមនិងបុគ្គលលោកស្រី Dorothea Ruland និយាយដោយឡែកនឹង​បន្ត​ជួយ​ឧបត្ថម្ភផ្ដល់អាហាររូបករណ៍សំរាប់សិក្ខាកាម វៀតណាម បន្តរៀបចំវគ្គ​បណ្ដុះ​បណ្ដាលមហាបរិញ្ញានិងក្រោយឧត្តមសិក្សា សំរាប់និស្សិតវៀតណាមជាដើម៕