ឧបនាយករដ្ឋមន្ត្រីបានប្រជុំជាមួយអង្គការអន្តរជាតិជួយឧបត្ថម្ភវៀតណាម។
27/11/2012 10:14
VOV-នារសៀលថ្ងៃទី២៦វិច្ឆិកា នៅទីក្រុង Da Nang ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម Nguyen Xuan Phuc ប្រធានគណៈកម្មាធិការជាតិបង្កាប្រឆាំង AIDS និងបង្កាប្រឆាំងគ្រឿងញៀនពេស្យាចារ បានធ្វើ អធិបតីកិច្ចប្រជុំជាមួយក្រុមឯកអគ្គរដ្ឋទូតនិងប្រធានដំណាងអង្គការអន្តរជាតិសម្រុះសម្រួលកម្មវិធីបង្កាប្រឆាំង HIV-AIDS។

ឧបនាយករដ្ឋមន្ត្រីបានប្រជុំជាមួយអង្គការអន្តរជាតិជួយឧបត្ថម្ភវៀតណាម។ VOV-នារសៀលថ្ងៃទី២៦វិច្ឆិកា នៅទីក្រុង Da Nang ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម Nguyen Xuan Phuc ប្រធានគណៈកម្មាធិការជាតិបង្កា ប្រឆាំង AIDS និងបង្កាប្រឆាំងគ្រឿងញៀនពេស្យាចារ បានធ្វើអធិបតីកិច្ចប្រជុំ ជាមួយក្រុមឯកអគ្គរដ្ឋទូតនិងប្រធានដំណាងអង្គការអន្តរជាតិសម្រុះសម្រួល កម្មវិធីបង្កាប្រឆាំង HIV-AIDS។ នៅកិច្ចប្រជុំឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល Nguyen Xuan Phuc បានឲ្យដឹងថាក្នុងរយៈពេលកន្លងទៅទន្ទឹមនឹងបណ្ដា សកម្មភាពឯកទេសបច្ចេកទេស បណ្ដាសេវាកម្មបង្កាប្រឆាំង HIV-AIDS របស់ វៀតណាមត្រូវបានបើកទូលាយ ប្រព័ន្ធឯកសារកត្តិយុតគោលនយោបាយថ្មី ត្រូវបានផ្សព្វផ្សាយ។ ឧបនាយករដ្ឋមន្ត្រីក៏បានឲ្យដឹងថាតាមការគ្រោងទុក តម្រូវការថវិការសំរាប់សកម្មភាពបង្កាប្រឆាំង HIV-AIDS ដំណាក់កាល២០១៣ -២០២០ជាទឹកប្រាក់ប្រមាណ២៧លានលានដុង និងស្នើរបណ្ដាអង្គការអន្តរជាតិ បន្តសន្យាគោលមាគ៌ា យ៉ាងច្បាស់លាស់អំពីការជួយឧបត្ថម្ភក្នុងរយៈពេលខាង មុខ ជួយឲ្យវៀតណាមតភ្ជាប់បានជាមួយប្លុកអាស៊ានក្នុងកិច្ចការបង្កាប្រឆាំង HIV-AIDS។ ឧបនាយករដ្ឋមន្ត្រីបានឲ្យដឹងថា វៀតណាមបន្តសន្យាបង្កើនការ វិនិយោគឲ្យកម្មវិធីគោលដៅជាតិសំរាប់បង្កាប្រឆាំង HIV-AIDS៕
Related






