VOV WorldVOV World
ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc ជួបរដ្ឋមន្ត្រីកាបរទេសជប៉ុន
03/07/2012 08:50
បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន នារសៀល ថ្ងៃទី ២ កក្កដា ឧបនាយករដ្ឋមន្ត្រី វៀតណាម Nguyen Xuan Phuc បានជួបរដ្ឋមន្ត្រីកាបរទេសជប៉ុន លោក Koichiro Gemba។
បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន នារសៀលថ្ងៃទី ២ កក្កដា ឧបនាយក រដ្ឋមន្ត្រី វៀតណាម Nguyen Xuan Phuc បានជួបរដ្ឋមន្ត្រីកាបរទេសជប៉ុន លោក Koichiro Gemba។ ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc និងរដ្ឋមន្ត្រី ការបរទេសជប៉ុន Gemba បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍន៍លើគ្រប់ វិស័យ របស់ទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រ វៀតណាម-ជប៉ុន ក្នុងរយៈពេលកន្លងទៅ។ ភាគីទាំង ២ បានឯកភាពថា៖ ត្រូវបង្កើនប្រសិទ្ធភាពរបស់បណ្ដាយន្តការចរចាររវាង  ប្រទេសទាំង ២ តទៅទៀត ដូចជា៖ គណៈកម្មាធិការសហប្រតិបត្តិការ វៀតណាម -ជប៉ុន ការចរចារដៃគូរយុទ្ធសាស្ត្រថ្នាក់អនុរដ្ឋមន្ត្រីការបរទេសជាដើម។ ឧបនាយក រដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើរដ្ឋមន្ត្រីការបរទេស Gemba យកចិត្តទុកដាក់ បញ្ជាណែនាំ ដើម្បីភាគីទាំង ២ បន្តគួបផ្សំអនុវត្តបណ្ដាការព្រមព្រៀងរបស់ថ្នាក់ដឹក នាំនៃប្រទេស ទាំង ២ ប្រកបដោយមានប្រសិទ្ធភាព។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ក៏បានស្នើដែរថា៖ ភាគីទាំង ២ ត្រូវបង្កើនការជួបប្រាស្រ័យប្រជាជន ពិសេសគឺបណ្ដាសកម្មភពជួបប្រាស្រ័យរបស់យុវជនកុមារជំទង់ ក្នុងកាលៈទេសៈ ប្រទេសទាំង ២ នឹង រៀបចំឆ្នាំមិត្តភាពវៀតណាម-ជប៉ុនក្នុងឱកាសរំលឹកខួប អនុស្សារវរីយ៍លើកទី ៤០ ទិវាបង្កើតទំនាក់ទំនងការទូតនាឆ្នាំ ២០១៣ ខាថមុខ នេះ៕ ឧបនាយករដ្ឋមន្ត្រី វៀតណាម Nguyen Xuan Phuc បានជួបរដ្ឋមន្ត្រីកាបរទេសជប៉ុន លោក Koichiro Gemba។ (Image: VOV online)