VOV WorldVOV World
ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phucចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ចជាផ្លូវការនៅកម្ពុជា
15/08/2012 08:15
នារសៀលថ្ងៃទី ១៤ សីហា គណះប្រតិភូរដ្ឋាភិបាលវៀតណាម ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន​ចាប់​ផ្តើម​ដំណើរ​ ទស្សនកិច្ចជាផ្លូវការនៅកម្ពុជា តាមសេចក្ដីអញ្ចើញរបស់ ឧបនាយក​រដ្ឋមន្ត្រី កម្ពុជា ​កែគីមសាន។
ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phucចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ចជាផ្លូវការនៅកម្ពុជា
ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phucចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ចជាផ្លូវការនៅកម្ពុជា(http://m.go.vn) នារសៀលថ្ងៃទី ១៤ សីហា គណះប្រតិភូរដ្ឋាភិបាលវៀតណាម ដឹកនាំដោយ  ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន​ចាប់​ផ្តើម​ដំណើរ​ ទស្សនកិច្ចជាផ្លូវការនៅកម្ពុជា តាមសេចក្ដីអញ្ចើញរបស់ ឧបនាយក​រដ្ឋមន្ត្រី កម្ពុជា ​កែគីមសាន។ នៅរាជធានីភ្នំពេញ ឧបនាយករដ្ឋមន្ត្រី​ Nguyen Xuan Phuc   ​បាន​មក​​សម្ដែង​ការគួសម ឧបនាយករដ្ឋមន្ត្រីប្រចាំ​ការកម្ពុជា ​និងជាប្រធាន សមាគម​មិត្តភាព​កម្ពុជា-វៀតណាម លោកស្រី Men Som On ។ នៅទីនេះ លោក ស្រី Men Som On បានអះអាងថា៖ ទំនាក់ទំនងមិត្តភាព ​សហប្រតិបត្តិការ ​​ ប្រពៃណី​ដ៏ល្អ​ប្រ​សើរ​ ​រវាងប្រទេសទាំងពីរ កម្ពុជា​និងវៀតណាម ជាទ្រព្យសម្បត្តិ ដ៏ថ្លៃថ្នូ​ររបស់​ប្រជាជននៃប្រទេសទាំងពីរ ដែល​ត្រូវការពង្រឹងនិងពង្រីកលើគ្រប់ វិស័យ។ ឧបនាយករដ្ឋមន្ត្រី​ Nguyen Xuan Phuc ​សង្កត់​ធ្ងន់​ថា ទំនាក់ទំនង​ប្រពៃណី​ រវាងវៀតណាម​និងកម្ពុជាត្រូវបានកសាង​ដោយ​សាច់​ស្រស់ ឈាមស្រស់របស់ ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ​ដែលជា​និច្ចកាល​ស្មាគៀកស្មា ​ឆ្លង់កាត់រាល់ការ លំបាកសាកល្បង។​ ឧបនាយក​រដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc  មានគោលបំណងថា៖​សមាគម​មិត្តភាព​កម្ពុជា វៀតណាម​បន្តមានការរួម​វិភាគ​ទានសំខាន់ចូលក្នុងការពង្រឹងនិងពង្រីក​ទំនាក់ទំនងដ៏ល្អប្រសើរវាងប្រទេស ទាំងពីរ៕