VOV WorldVOV World
វាយតំលៃឡើងវិញការបណ្ដុះបណ្ដាលវិជ្ជាជីវៈសំរាប់ពលករជនបទ។
12/01/2013 07:34
VOV-គំរោងការបណ្ដុះបណ្ដាលវិជ្ជាជីវៈសំរាប់ពលករ ជនបទជាគោលការណ៍​ធំមួយរបស់បក្សរដ្ឋវៀតណាម ត្រូវបានអនុវត្តក្នុងរយៈពេល១០ឆ្នាំ ចាប់ពីឆ្នាំ​២០១០​ដល់២០២០។
វាយតំលៃឡើងវិញការបណ្ដុះបណ្ដាលវិជ្ជាជីវៈសំរាប់ពលករជនបទ។
វាយតំលៃឡើងវិញការបណ្ដុះបណ្ដាលវិជ្ជាជីវៈសំរាប់ពលករជនបទ។         VOV-គំរោងការបណ្ដុះបណ្ដាលវិជ្ជាជីវៈសំរាប់ពលករជនបទជា គោលការណ៍​ធំមួយរបស់បក្សរដ្ឋវៀតណាម ត្រូវបានអនុវត្តក្នុងរយៈពេល១០ឆ្នាំ ចាប់ពីឆ្នាំ​២០១០​ដល់២០២០។ ជាមួយថវិការសរុបជិត២៦លានលានដុង គោល ដៅរបស់​គំរោងការគឺជារៀងរាល់ឆ្នាំបណ្ដុះបណ្ដាលឲ្យពលករជនបទប្រមាណ ១លាននាក់ជាមួយបំណងចង់បើកចេញឱកាសការងារធ្វើជាច្រើន បង្កើនចំណូល សំរាប់ពលករ​នៅដំបន់នេះ។         នៅសន្និសីទអំពីការអនុវត្តគំរោងការបណ្ដុះបណ្ដាលវិជ្ជាជីវៈសំរាប់ពលករ ​ជនបទ នាថ្ងៃទី១១មករា លោក Tran Duc Lai អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិង​ផ្សព្វផ្សាយវៀតណាមបានអះអាងថា៖         “ក្នុងរយៈពេល៣ឆ្នាំកន្លងទៅ យើងបានបណ្ដុះបណ្ដាលបរិមាណពលករ មួយ​មានវិជ្ជាជីវៈរឺសម័ត្ថភាព។ បណ្ដុះបណ្ដាលវិជ្ជាជីវៈសំរាប់ពលករជនបទមិន ត្រឹមតែ​ ជាការបណ្ដុះបណ្ដាលវិជ្ជាជីវៈកសិកម្មប៉ុណ្ណោះទេ ថែមទាំងក្នុងគំរោងការ មាន​វិជ្ជាជីវៈ​កសិកម្មនិងក្រៅកសិកម្មទៀតផង។ តាមការវាយតំលៃនៅបណ្ដា ដំបន់ថា ជាសារវន្តយើងទទួលបានតាមសំណូមពរនៃឆ្នាំនីមួយៗ៕”