វេទិកាទេសចរណ៍អាស៊ានលើកទី ៣២ បានបើកជាផ្លូវការនៅឡាវ
21/01/2013 08:20
(VOV) – នាយប់ថ្ងៃទី ២០ មករា វេទិកាទេសចរណ៍ អាស៊ានលើកទី ៣២ បានបើកជាផ្លូវការ នៅរដ្ឋធានី វៀងច័ន្ធ ឡាវ ដោយមានការចូលរួមរបស់តំណាង ចំនួនជិត ២ ពាន់នាក់ ដែលមកពីបណ្ដាប្រទេសជា សមាជិកអាស៊ាននិងប្រទេស ដៃគូរសន្ទនា ដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌានិងរុស្ស៊ី។

(VOV) – នាយប់ថ្ងៃទី ២០ មករា វេទិកាទេសចរណ៍អាស៊ានលើកទី ៣២ បានបើកជាផ្លូវការ នៅរដ្ឋធានី វៀងច័ន្ធ ឡាវ ដោយមានការចូលរួមរបស់តំណាង ចំនួនជិត ២ ពាន់នាក់ ដែល មកពីបណ្ដាប្រទេសជាសមាជិកអាស៊ាននិងប្រទេស ដៃគូរសន្ទនា ដូចជា ចិន ជប៉ុន កូរ៉េ ខាងត្បូង ឥណ្ឌានិងរុស្ស៊ី។ ថ្លែងមតិក្នុងពីធី បើក នាយករដ្ឋមន្ត្រីឡាវ លោក Thongsing Thammavong បានចាត់ទុកថា៖ ព្រឹត្តិការណ៍នេះមានអត្ថន័យប្រវត្តិសាស្ត្រចំពោះអាស៊ាន និយាយរួម និងប្រទេស ឡាវ និយាយដោយឡែក។ វេទិការនេះគឺជាបុព្វបទចំពោះ សហគមន៍សេដ្ឋកិច្ច អាស៊ាន នាឆ្នាំ ២០១៥។ បរិមាណភ្ញៀវទេសចរណ៍អន្តរជាតិមក ទស្សនានៅតំបន់ អាស៊ានកើនយ៉ាងខ្លាំងក្លា ពីមួយថ្ងៃទៅមួយថ្ងៃ ដែលបានរួមចំណែក ដ៏ធំធេង ក្នុងការអភិវឌ្ឍន៍រួមរបស់ខឿនសេដ្ឋកិច្ច-សង្គមនៃបណ្ដាប្រទេសជាសមាជិក អាស៊ាននិងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចចីរភាពក្នុងតំបន់។ នៅខាងក្រៅវេទិការ នេះ ឡាវក៏បានរៀបចំផ្សាណាត់ ដោយមានស្តង់ទំនិញចំនួន ៥ រយស្តង់ របស់បណ្ដាប្រទេស ជាសមាជិកអាស៊ានចំនួន ១០ ផងដែរ៕
Related





