VOV WorldVOV World
វេទិកាប្រជាធិបតេយ្យបាលីលើកទី៥បានបើកនៅឥណ្ឌូនេស៊ី
09/11/2012 08:35
(VOVworld)-វេទិកាប្រជាធិបតេយ្យបាលីលើកទី៥ (BDF-5)បានបើកជាផ្លូវការនៅកោះបាលី​(ឥណ្ឌូនេស៊ី) នាថ្ងៃទី៨វិច្ឆិកា។ ក្រោមប្រធានបទ “ជម្រុញរាល់ គោលការប្រជាធិបតេយ្យក្នុងកាលៈទេសៈសកល” BDF-5បានប្រព្រឹត្តទៅរយៈ
វេទិកាប្រជាធិបតេយ្យបាលីលើកទី៥បានបើកនៅឥណ្ឌូនេស៊ី
តំណាងចូលរួមវេទិកាថតរូបអនុស្សាវរីយ៌ (រូបថតៈ TTXVN) (VOVworld)-វេទិកាប្រជាធិបតេយ្យបាលីលើកទី៥(BDF-5)បានបើកជាផ្លូវការនៅ កោះបាលី​(ឥណ្ឌូនេស៊ី)នាថ្ងៃទី៨វិច្ឆិកា។ ក្រោមប្រធានបទ “ជម្រុញរាល់គោលការ ប្រជាធិបតេយ្យក្នុងកាលៈទេសៈសកល” BDF-5បានប្រព្រឹត្តទៅរយៈ ២ថ្ងៃ គឺថ្ងៃទី ៨និងទី៩វិច្ឆិកា ដោយប្រធានាធិបតីឥណ្ឌូនេស៊ី Susilo Bambang Yudhoyono នា យករដ្ឋមន្រ្តីអូស្រា្តលី Julia Gilard និងប្រធានាធិបតីកូរ៉េខាងត្បូង Lee Myung-bak ធ្វើជាសហអធិបតី។ ថ្លែងមតិបើកវេទិកា ប្រធានាធិបតីឥណ្ឌូនេស៊ី Susilo Bambang Yudhoyono បានអំពាវនាវអង្គការតំបន់នានាដើរតួនាទីសកល១ក្នុងការចូលរួមក្នុង បណ្តាបញ្ហាពិភពលោកដែលយកចិត្តទុកដាក់ដូចគ្នានិងជម្រុញតម្លៃរបស់ប្រជា ធិបតេយ្យ។ ប្រធានាធិបតីឥណ្ឌូនេស៊ីសង្កត់ធ្ងន់ថា អាស៊ានបានដាក់ចេញគោល ដៅនយោបាយចុងក្រោយគឺ “បង្កើនប្រជាធិប តេយ្យ និងជម្រុញ ការពាររាល់សិទ្ធ មនុស្ស” ដែលទទួលបានភាពជឿនលឿនអំពីប្រជាធិបតេយ្យជាច្រើន៕