វេទិកាអាស៊ាន - នូវែលសេឡង់លើកទី ២៨ |
អញ្ជើញថ្លែងនៅក្នុងកិច្ចសន្ទនានេះ ប្រធាន SOM នូវែលហ្សេឡង់លោក Alison Mann បានបញ្ជាក់នូវការគោរពទំនាក់ទំនងជាមួយអាស៊ានដោយបានប្តេជ្ញាបន្តធ្វើជាដៃគូដ៏សកម្មរបស់អាស៊ានក្នុងក្របខ័ណ្ឌ នៃកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដែលដឹកនាំដោយអាស៊ានក្នុងតំបន់។ នូវែលសេឡង់បានបញ្ជាក់ថានឹងបន្តគាំទ្រអាស៊ានដើម្បីបង្កើនសមត្ថភាពឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការរីករាលដាលនៃជំងឺកូវីដ ១៩ក៏ដូចជាជំរុញការស្តារឡើងវិញប្រកបដោយចីរភាពផងដែរ។
ចំពោះផែនការ ធ្វើសកម្មភាពសម្រាប់ដំណាក់កាលថ្មី២០២១-២០២៥ នោះ អាស៊ាននិងនូវែលសេឡង់បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការប្រមូលផ្តុំធនធានជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាព ដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការអប់រំ ការការពារបរិស្ថាន ការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ថ្នាក់អនុតំបន់ និងបង្រួញគម្លាតអភិវឌ្ឍន៍។
ទាក់ទងនឹងស្ថានភាពមីយ៉ាន់ម៉ាភាគីទាំងពីរបានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយ ភាពតានតឹងនិងអំពើហឹង្សា ធានាសុវត្ថិភាពដល់ប្រជាជន។ ទន្ទឹមនឹងនេះ ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភមីយ៉ាន់ម៉ាពង្រឹងការសន្ទនា ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយចីរភាព ធ្វើឱ្យស្ថានការណ៍មានស្ថេរភាព រក្សាដំណើរការប្រជាធិបតេយ្យ។






