វេទិការសេដ្ឋកិច្ចនិទាឃៈរដូវឆ្នាំ២០១៣បានបើកនៅវៀតណាម
05/04/2013 10:48
VOV-វេទិការសេដ្ឋកិច្ចនិទាឃៈរដូវឆ្នាំ២០១៣បាន បើកនាព្រឹកថ្ងៃទី៥មេសានៅទីក្រុង Nha Trang ខេត្ត Khanh Hoa ភាគកណ្ដាលវៀតណាម។

វេទិការសេដ្ឋកិច្ចនិទាឃៈរដូវឆ្នាំ២០១៣បានបើកនៅវៀតណាម។ VOV-វេទិការសេដ្ឋកិច្ចនិទាឃៈរដូវឆ្នាំ២០១៣បានបើកនាព្រឹកថ្ងៃទី៥មេសា នៅទីក្រុង Nha Trang ខេត្ត Khanh Hoa ភាគកណ្ដាលវៀតណាម។ ថ្លែងមតិបើក សិក្ខាសាលា ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចរបស់រដ្ឋសភាលោក Nguyen Van Giau បានចាត់ទុកថាការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញផ្ទេរប្តូររូបសណ្ឋានកំណើនជាបញ្ហាដ៏ធំធេងរបស់ប្រទេសមួយត្រូវបានអនុវត្តក្នុងរយៈ ពេលដ៏វែង។ បញ្ហានាពេលខាងមុខរបស់វៀតណាមគឺនាំបណ្ដាគោលការណ៍ គោលនយោបាយក្លាយទៅជាសកម្មភាពជាក់ស្ដែងបង្កើតជំហានលោតផ្លោះ សំរាប់ខឿនសេដ្ឋកិច្ច។ ស្ដីពីបញ្ហារៀបចំរចនាសម្ព័ន្ធប្រព័ន្ធហិរញ្ញវត្ថុរូបីយវត្ថុ ឡើងវិញ បណ្ឌិត Nguyen Dinh Cung អនុប្រធានវិទ្យាស្ថានស្រាវជ្រាវនិងគ្រប់ គ្រងសេដ្ឋកិច្ចមជ្ឈឹមបានចាត់ទុកថា៖ “ការរៀបចំប្រព័ន្ធធនាគារឥណទានឡើងវិញគឺយើងមានរៀបចំរចនា សម្ព័ន្ធបណ្ដាធនាគារអន់ខ្សោយឡើងវិញ។ នាបច្ចុប្បន្នយើងបានមានវិធានការ រៀបចំរចនាសម្ព័ន្ធធនាគារអន់ខ្សោយចំនួន៩ឡើងវិញ។ ក្រៅពីនោះការដោះ ស្រាយបំណូលអាក្រកយើងមិនទាន់ធ្វើបានល្អនៅឡើយ ត្រូវជំរុញថែមទៀត ក្នុងរយៈពេលខាងមុខ៕”
Related





