វេទិការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) បានចាប់ផ្តើមជាផ្លូវការ
02/10/2013 08:38
(VOVworld) – នាថ្ងៃទី ១ តុលា វេទិការសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) បានចាប់ផ្តើមជាផ្លូវ ការដោយមានរាល់កិច្ចប្រជុំថ្នាក់មន្ត្រីជាន់ ខ្ពស់ នៅកោះ Bali ឥណ្ឌូណេស៊ី។

វេទិការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) បានចាប់ផ្តើម ជាផ្លូវការដោយមានរាល់កិច្ចប្រជុំថ្នាក់មន្ត្រីជាន់ ខ្ពស់ នៅកោះ Bali ឥណ្ឌូណេស៊ី។ (Image: Vietnam+) (VOVworld) – នាថ្ងៃទី ១ តុលា វេទិការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) បានចាប់ផ្តើមជាផ្លូវការដោយមានរាល់កិច្ចប្រជុំថ្នាក់មន្ត្រីជាន់ ខ្ពស់ នៅកោះ Bali ឥណ្ឌូណេស៊ី។ តាមគំរោង មន្ត្រីជាន់ខ្ពស់នៃបណ្ដា ប្រទេសជាសមាជិក APEC ចំនួន ២១ នឹងពិភាក្សាបណ្ដាបញ្ហាដែលត្រូវបាន រដ្ឋមន្ត្រីនានាផ្លាស់ប្តូរមតិក្នុងកិច្ច ប្រជុំ នាថ្ងៃទី ៤ និងទី ៥ តុលា មុនពេល សន្និសីទជាន់ខ្ពស់ប្រចាំឆ្នាំ APEC នឹងប្រ ព្រឹត្តទៅក្នុងរយៈពេលថ្ងៃទី ៧ និងទី ៨ តុលា ខាងមុខ។ ក្នុងវេទិការលើកនេះបណ្ដា រដ្ឋមន្ត្រី APEC ក៏នឹងចេញសេចក្តីថ្លែងការមួយដែលអះអាងជាថ្មីម្តងទៀងនូវកិច្ច សន្យាអំពីការបង្កើនប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិងបើកទូលាយការផ្លាស់ប្តូរ ពាណិជ្ជកម្មសំដៅជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារធ្វើនិងអភិវឌ្ឍន៍ចីរភាព។ ក្រៅពីនោះ បណ្ដារដ្ឋមន្ត្រីនឹងអនុម័តលើសេចក្តីសម្រេចអំពីការពន្យាពេលថែម ១ ឆ្នាំ ទៀត(ដល់ឆ្នាំ ២០១៦) មិនឲ្យនាំចេញរបងថ្មីណាមួយឡើយចំពោះពាណិជ្ជកម្ម និងការវិនិយោគ។ ក្នុងឱកាសនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមបាន មានអត្ថបទសរសេ ក្រោមចំណងជើងថា៖ “កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ APEC ក្នុងរយៈពេល ២៥ ឆ្នាំ ដើម្បីទី្វបអាស៊ីអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានិងរឹងមាំ”។ ក្នុង នោះ អនុរដ្ឋមន្ត្រី ការបទេសវៀតណាមបានអះអាងនូវតួនាទីជួរមុខរបស់ APEC ក្នុងការជំរុញ ប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិងការអភិវឌ្ឍន៍យ៉ាងសកម្មនៃតំបន់ អាស៊ី-ប៉ាស៊ីហ្វិក ។ APEC ដើរតួនាទីស្នូលក្នុងគោលនយោបាយកិច្ចការបរទេស បើកទូលាយ ពហុ ភាគី ពហុបែបភាវូបនីយកម្មទំនាក់ទំនងអន្តរជាតិរបស់វៀត ណាម។ វៀតណាម នឹងរួមចំណែកយ៉ាងសកម្មសំរាប់ជោគជ័យរបស់សន្និសីទ APEC លើកទី ២១ ដើម្បីភាពម្ចាស់ការ សម្បូរុងរឿងនិងការអភិវឌ្ឍន៍ក្នុងតំបន់ អាស៊ី-ប៉ាស៊ីហ្វិក៕
Related





