វេទិការថាមពលនិងប្រេងឧស្ម័ន្ធវៀតណាម
09/05/2013 11:00
(VOVworld) – នាព្រឹកថ្ងៃទី ៩ ឧសភា វេទិការថាមពលនិងប្រេងឧស្ម័ន្ធវៀតណាម ត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ។

(VOVworld) – នាព្រឹកថ្ងៃទី ៩ ឧសភា វេទិការថាមពលនិងប្រេងឧស្ម័ន្ធវៀតណាម ត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ។ ដោយប្រធានបទ “វិនិយោគនិងអភិវឌ្ឍន៍ ចីរភាព” បណ្ដាតំណាងចូលរួមវេទិការបានប្រមូលផ្តុំពិភាក្សាអំពីបញ្ហាទស្សនៈវិស័យ ជាតិចំពោះការផ្តល់និងការប្រើប្រាស់ថាមពល ប្រេងឧស្ម័ន្ធនិងបណ្ដាវិធានការដើម្បី វៀតណាមទទួលបានការអភិវឌ្ឍន៍ចីរភាព លើកកំពស់ការយល់ដឹងអំពីការប្រើប្រាស់ ថាមពលដោយសម្សំសម្ចៃ។ ប្រធានសមាគមថាមពល វៀតណាម (VEA) លោក Tran Viet Ngai បានឲ្យដឹងថា៖ “ទស្សនៈរបស់វៀតណាមគឺអភិវឌ្ឍន៍ថាមពលផ្សារភ្ជាប់នឹងការអភវិឌ្ឍន៍សេដ្ឋកិច្ច សង្គម។ ការអភិវឌ្ឍន៍ថាមពលជាតិត្រូវសមស្របនឹងនិន្នាការសមាហរណកម្ម អន្តរជាតិ និងការប្រើប្រាស់ប្រភពធនធានមានប្រសិទ្ធភាព។ ក្រៅពីនោះ ការអភិវឌ្ឍ ព្រមៗគ្នា ការអភិវឌ្ឍន៍ថាមពលត្រូវផ្សារភ្ជាប់នឹងកិច្ចការពារបរិស្ថាន៕
Related






