VOV WorldVOV World
វេទិកាសេដ្ឋកិច្ចពិភពលោក ទ្វីបអាស៊ីខាងកើត 2012 នឹងប្រព្រឹត្តិទៅ នៅថៃ
30/05/2012 10:38
វេទិកាសេដ្ឋកិច្ចពិភពលោក ទ្វីបអាស៊ីខាងកើត 2012 នឹងបើកនៅថៃ នាថ្ងៃទី 31 ឧសភា ឆ្នាំ 2012។ វេទិកាលើកនេះ មានប្រធានបទ៖
វេទិកាសេដ្ឋកិច្ចពិភពលោក ទ្វីបអាស៊ីខាងកើត 2012 នឹងប្រព្រឹត្តិទៅ នៅថៃ
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung នឹងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ទ្វីបអាស៊ីខាងកើត 2012 នៅថៃ (http://nguyenthikimtien.com/) វេទិកាសេដ្ឋកិច្ចពិភពលោក ទ្វីបអាស៊ីខាងកើត 2012 នឹងបើកនៅថៃ នាថ្ងៃទី 31  ឧសភា ឆ្នាំ 2012។ វេទិកាលើកនេះ មានប្រធានបទ៖ “បង្កើតអនាគតអោយ​ដំបន់ តាមរយះការតភ្ជាប់” ក្នុងសភាពការណ៍ ប្រទេសជាសមាជិកអាស៊ានចំនួន ​ 10 ​កំពុងបង្កើតយុទ្ធសាស្ត្រសំខាន់មួយ និង ដំបន់សេដ្ឋកិច្ច​ជាមួយ ចំនួន​ប្រជាជន​ជាង 600 លាននាក់ មានតំលៃ GDP ជាង 1 800 ពាន់លាន USD ។ ​ដើម្បី​ទទួល បានរបត់ថ្មីមួយ បង្កើតទីផ្សារតែមួយគត់ នាឆ្នាំ 2015 តាមផែនការដែលបានដាក់ ចេញ ការតភ្ជាប់យ៉ាងជិតស្និទ្ធ រវាងបណ្ដាប្រទេសអាស៊ានគឺ​ចាំបាច់ ​ដើម្បី ​ធានា​អោយដំបន់ត្រូវបានតភ្ជាប់ និងប្រកួតប្រជែង ​ក៏ដូចជា បង្កើនកំលាំង​អោយ បណ្ដាការខំប្រឹងប្រែងធ្វើសមាហរណកម្មដែលកំពុងប្រព្រឹត្តិទៅ។ តាមគំរោង នឹងមានដំណាងចំនួន 600នាក់ មកពីប្រទេសចំនួន ជាង 50 លើពិភព លោក ចូលរួមសន្និសីទ ក្នុងរយះពេល 2​ថ្ងៃ គឺថ្ងៃទី 31 ឧសភា ​និង ថ្ងៃទី 1​ មិថុនា។​ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung នឹងចូលរួម​សន្និសីទលើកនេះ  តាមសេចក្ដីអញ្ចើញរបស់ នាយករដ្ឋមន្ត្រីថៃ លោកស្រីYinglick Shinawatra និង ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក ​Klaus Schwab៕